ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានជិះម៉ូតូស្តូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BP-3036 មក
ឈប់នៅចំណុចខាងជើងខារ៉ាអូខេ អិច អូរ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ១៦៣
ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា២នាក់ ប្រដាប់
ដោយកាំភ្លើងខ្លី មួយដើម ជិះម៉ូតូឃ្លីកមួយគ្រឿងមកឈប់ក្បែរនារីរូបនោះ រួចធ្វើសកម្មភាពភ្ជង់ប្លន់
យកម៉ូតូជិះទៅបាត់ ដោយសុវត្ថិភាព កាលពីវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃទី ២៣ ខែកញ្ញា
ឆ្នាំ ២០១៣ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស្រីដា ភេទស្រី
អាយុ ២២ ឆ្នាំ ស្នាក់នៅជិតចំណុច កើតហេតុ ចំណែកសង្សាររបស់នាង ក៏មិនត្រូវបានស្គាល់អត្ត
សញ្ញាណដែរ ។
នារីរង គ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបនាង បានជិះម៉ូតូស្តុបពី ១គ្រឿង
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BB-3036 មកឈប់ត្រង់ចំណុចកើតហេតុ ដើម្បីរង់ចាំសង្សារ
ប្រុសម្នាក់ ប៉ុន្តែខណៈនាង កំពុងអង្គុយលើម៉ូតូ និយាយទូរស័ព្ទស្រាប់តែលេចមុខ ជនសង្ស័យចំនួន
២ នាក់ជិះម៉ូតូឃ្លីក ១គ្រឿងមកឈប់ក្បែរនាង រួចដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកពីចង្កេះមកភ្ជង់ គំរាម
កុំឲ្យនារីរូបនោះ ស្រែករួចប្លន់យកម៉ូតូស្តុបពី ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ភ្លាមៗនោះគឺ មាន
ការភ្ញាក់ផ្អើលដល់ នគរបាលមូល ដ្ឋានប៉ុស្តិ៍ បឹងកេងកងទី ៣ បានចុះមកអន្តរាគមន៍ នឹងបាននាំ នារី
រងគ្រោះទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើ កំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅថ្នាក់
លើ ។
នៅចំពោះមុខ សមត្ថកិច្ចនារីរងគ្រោះ បាននិយាយទាំងទឹកមុខ មិនសប្បាយចិត្តនិងមិនចង់ផ្តល់ព័ត៌
មានឲ្យ សមត្ថ កិច្ចឡើយ ព្រោះដោយនាងគិតថា ការប្តឹងផ្តល់ខាងលើនេះ វាគ្មានសង្ឃឹម ក្នុងការ
ស្រាវជ្រាវ តាមចាប់ក្រុមចោរ ប្លន់យកមកផ្តន្ទាទោស គឺបានត្រឹមតែខាតបង់ពេលវេលា ជាមួយសមត្ថ
កិច្ចតែប៉ុណ្តោះ។ បើទោះបីជាយ៉ាងណា សមត្ថកិច្ចនៅតែព្យាយាមបន្តសួរនារីរងគ្រោះ ដើម្បីចង់ដឹង
ព័ត៌មាន ច្បាស់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនេះ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល