កំពង់ចាម ៖ គណៈកម្មាការចំរុះ ដែលមានមន្រ្តី នគរបាល មន្រ្តីសុខាភិបាល និងមន្រ្តីកាំកុង ត្រូល នៅខេត្តកំពង់ចាម រហូតមកដល់យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ នៅមិនទាន់រកឃើញ មូលហេតុ ពិតដែលនាំឲ្យករណី ពុលនំបញ្ចុកនៅឡើយទេ ខណៈប្រជាពលរដ្ឋ ចំនួន១០៩នាក់ ក្នុងនោះ ស្រ្តី៥៨នាក់ កំពុងស្ថិតក្រោមការព្យាបាល និងជួយសង្គ្រោះនៅឡើយ ។
ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ប្តីប្រពន្ធ ដែលលក់ នំបញ្ចុកនេះ ផលិតចំនួន២០០គីឡូក្រាម ក្នុងមួយថ្ងៃ ដែលសិប្បកម្ម ស្ថិតនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ ហើយធ្វើការចែកចាយ នៅស្រុកបាធាយ និងស្រុកជើងព្រៃ ប៉ុន្តែករណីពុលនេះ កើតឡើងនៅតែស្រុកបាធាយប៉ុណ្ណោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្តីមានឈ្មោះ ប៊ុន ហុង អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ន គឹមស្រៀង អាយុ៣៤ឆ្នាំ។
លោកស្នងការ បានបន្ត ទៀតថា មុនដំបូងការឃាត់ខ្លួន២នាក់ប្តី ប្រពន្ធ យកមកសួរនាំ ប៉ុន្តែដោយមានការធានាពីមេឃុំ ទើបអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញដើម្បីសម្រាក៕
អាន៖ ប្រជាពលរដ្ឋជាង ៣០នាក់ ពុលនំ បញ្ចុក នៅស្រុកបាធាយ (មានវីដេអូ)
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល