CamNews

ព័ត៌មានជាតិ 

ទុស្សេឆេះ​បង្គោលភ្លើង មុខសកលវិទ្យាល័យបញ្ញាសាស្ដ្រ ក្បែរស្ថានីយប្រេង ផ្អើលប្រជាពលរដ្ឋ (មានវីដេអូ)

នំពេញ ៖បង្គោលភ្លើង ស្ថិតនៅចំពីមុខ សកលវិទ្យាល័យបញ្ញាសាស្ដ្រ តាមបណ្ដោយ ផ្លូវព្រះ
នរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន កាលពីវេលាម៉ោងប្រមាណ ១០ និង៣០នាទីព្រឹក
ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៣ បានទុស្សេឆាបឆេះចេញជាផ្សែង និងអណ្ដាតភ្លើង បង្កឱ្យមាន
ការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដែលកំពុងធ្វើ ដំណើរនៅតាមផ្លូវ ជាពិសេសក្រុមនិស្សិត
ដែលកំពុងសិក្សា នៅក្នុងសកលវិទ្យាល័យមួយនេះ ។

អ្វីដែលធ្វើឱ្យចាប់អារម្មណ៍ជាងនេះ ប្រសិនបើពុំមានការជួយអន្ដរាគមន៍ទាន់ ពេលវេលា របស់
កម្លាំងនគរបាលពន្លត់អគ្គិ ភ័យនោះទេ ទុស្សេខ្សែភ្លើងដែលនាំឱ្យឆេះ បង្គោលភ្លើង អាចនឹងរីក
រាលដាលកាន់តែ ធ្ងន់ធ្ងរ ពីព្រោះកន្លែងបង្គោលភ្លើងនៅក្បែរ ស្ថានីយប្រេងសូគីម៉ិច ប្រមាណ
២០ម៉ែត្រប៉ុណ្ណោះ ។

យោងតាមប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅតាមផ្លូវ ហើយបានឈរមើលហេតុការណ៍ ខាងលើ
នេះបានឱ្យដឹងថា នៅវេលាម៉ោង ប្រមាណ ១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៣
នេះ ស្រាប់តែមានផ្សែង ហុយចេញពីប្រអប់ភ្លើងនៅមុខសកលវិទ្យា ល័យបញ្ញាសាស្ដ្រ ស្ទើរតែ
មើលផ្លូវមិនចង់ឃើញ ដោយសារតែឆ្លងចរន្ដអគ្គិសនី ។ ពេលនោះកន្លែងកើតហេតុត្រូវបានសមត្ថ
កិច្ច និងក្រុមសន្ដិសុខរបស់សកលវិទ្យាល័យ បញ្ញាសាស្ដ្រ បានទប់ស្កាត់មិនឱ្យប្រជាពល រដ្ឋធ្វើ
ដំណើរឆ្លងកាត់ ហើយទាក់ទងទៅខាង មន្ដ្រីអគ្គិសនី និងរថយន្ដពន្លត់អគ្គិភ័យមក ជួយអន្ដរាគមន៍
ដោយសារតែគេភ័យខ្លាច ពីព្រោះស្ថានីយប្រេងសូគីម៉ិចនៅក្បែរនោះ។

ក្រោយពីមានករណីនេះកើតឡើងភ្លាម ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គិភ័យ រាជធានីភ្នំពេញ
លោក នេត វណ្ណថា បាន ថ្លែងប្រាប់តាមទូរស័ព្ទថា កម្លាំងនគរបាល របស់លោក បានបញ្ជូនរថយន្ដ
១គ្រឿងទៅជួយអន្ដរាគមន៍ ហើយភ្លើងក៏បានរលត់ទៅវិញ ។ យ៉ាងណាក៏ដោយដោយសារតែទុស្សេ ខ្សែភ្លើងមួយសន្ទុះក្រោយមកនៅតំបន់នោះ ភ្លើងដាច់ បូករួមទាំងសកលវិទ្យាល័យ បញ្ញាសាស្ដ្រផង
ដែរ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ