CamNews

ប្លែកៗ 

ក្បាលរ៉ូមូនេគ្មានទូយោទឹក តែមានទឹកហូរជានិច្ច

បើយើងមើលមួយភ្លែត យើងនឹងជឿថា វាពិតជាក្បាលរ៉ូមូនេទឹក ដែលគ្មានទូយោ និងត្រូវបាន
គេឆ្ពឹនភ្នែក ឬត្រូវបានធ្វើឡើងដោយបច្ចេកវិទ្យាទំនើបបំផុត។

ក្បាលរ៉ូមូនេទឹកដែលគ្មានទូយោនាំទឹកបែបនេះ ត្រូវបានគេដាក់នៅក្នុងសួនសាធារណៈ វាបាន
ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដែលមានឆ្លងកាត់ក្បែរនោះ ដោយសារ
តែវាជាក្បាលរ៉ូមូនេទឹក ដែលគ្មានទូយោ ប៉ុន្ដែវាអាំចបញ្ចេញទឹក និងហូរជាប់ជានិច្ច។

ប៉ុន្ដែ តាមការពិត មិនមែនដូច្នោះទេ។ រចនាសម្ព័ន្ធរបស់វា ត្រូវបានធ្វើឡើងដោយបំពង់ទូយោថា្ល
ដូចកញ្ចក់ ត្រូវបានភ្ជាប់នៅកណ្ដាលបំពង់ទឹកដើម្បីជួយទប់លំនឹង។

ទឹកនឹងរត់បញ្ច្រាស់ពីខាងក្នុងបំពង់ទូយោថ្លា ហើយហូរចាក់ចេញមកក្រៅ។ ទឹកហូរជាប់ជានិច្ច
បែបនេះ បានធ្វើអោយយើងមើល​មិនឃើញទូយោរឹងដែលត្រូវបានបង្កប់នៅខាងក្នុងនោះទេ។

ក្បាលរ៉ូមូនេទឹកដ៏អស្ចារ្យទាំងនេះ ត្រូវបានប្រទេសមួយចំនួនបង្កើតឡើង និងដាក់នឹងទីសាធា
រណៈ ដូចជា អាមេរិក កាណាដា អេស្បាញ និង បែលហ្ស៊ាម ជាដើម៕

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT