ខេត្តកណ្តាលៈ កុមារីម្នាក់ ដើរទៅអង្គុយ មើលទូរទស្សន៍ផ្ទះអ្នកជិតខាង ពេលម្តាយហៅ ឲ្យវិល
ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញ មានស្នាមសើមជាប់នឹងខោ ហើយម្តាយមានការ សង្ស័យក៏
បានសួរនាំកូន ទើបបែកធ្លាយ រឿង គេរំលោភកូនស្រី រួចក៏ទៅដាក់ពាក្យបណ្តឹង ឲ្យនគរបាល
ជួយចាត់ការ ទៅតាមផ្លូវច្បាប់។ ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង១១និង៤៥នាទី
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងឃុំជ័យធំ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។
នគរបាល ឲ្យដឹងថា កុមារីរងគ្រោះ មានអាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយក្នុងភូមិ ឃុំកើត
ហេតុខាងលើចំណែកឯជនសង្ស័យវិញ មានឈ្មោះ រស់ បូរី ហៅថារ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ
មានមុខរបរជាកសិករស់នៅ ក្នុង ភូមិ ឃុំកើតហេតុជាមួយ នឹងកុមារីរងគ្រោះដែរ ។
នគរបាលបានបន្តថា មុនពេលកើតហេតុ កុមារីរងគ្រោះ បានទៅមើលទូរទស្សន៍ នៅផ្ទះជន
សង្ស័យជាមួយ ជនសង្ស័យ បន្តិចក្រោយមក ខណៈកុមារីរង គ្រោះកំពុងដេកមើលទូរទស្សន៍
នោះស្រាប់តែជន សង្ស័យ បានទៅស្រាត ខោកុមារីរង គ្រោះត្រឹមក្បាលជង្គង់ រួចហើយធ្វើ
សកម្មភាព រំលោភរហូតបានសម្រេច នៅលើផ្ទះនោះតែម្តងទៅ ។ បន្ទាប់ពីរំលោភ រួចហើយ
ជនសង្ស័យបានស្លៀកពាក់ ឲ្យកុមារីរងគ្រោះវិញ រួចហើយបាន ដេញកុមារី រងគ្រោះឲ្យចុះទៅ
ផ្ទះវិញ ស្របពេលនោះម្តាយ របស់កុមារីរងគ្រោះ បានដើរមកហៅ កូនឲ្យត្រឡប់ទៅផ្ទះវិញ
ពេលដែលកូន ចុះមកដល់ក្រោមស្រាប់ តែឃើញខោកូនស្រី មានស្នាមសើម ជាប់នៅនឹងខោ
បានសួរនាំកូន ស្រីរបស់គាត់ទើបដឹងថា កូនស្រីរបស់គាត់ត្រូវបានគេ រំលោភ រួចហើយក៏ទៅ
ដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍ នគរ បាល ឲ្យជួយការទៅតាមផ្លូវច្បាប់ ។
នគរបាលមូលដ្ឋានវិញ បន្ទាប់ពីទទួលបានពាក្យ បន្តឹងហើយនោះ ក៏ចុះ ទៅឃាត់ខ្លួន ជន
សង្ស័យនឹងកសាងសំ ណុំរឿងបញ្ជូន ជនសង្ស័យមកកាន់ស្នងការដ្ឋាន ដើម្បីការទៅ តាមនីតិ
វិធីច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល