មណ្ឌលគីរី ៖ សហការីរបស់ស្ថានីយទូរ ទស្សន៍ហង្សមាស ទូរទស្សន៍អប្សរា និង មជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិល ប្រចាំនៅ ខេត្ដមណ្ឌលគីរី បានរងរបួសធ្ងន់ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរ
ពេទ្យ បន្ទាប់ពីរថយន្ដ របស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារ ទូរទស្សន៍ហង្សមាស ត្រូវ
ថៅកែលក់គ្រឿង សំណង់ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរី លោក ឆៃ លី បើកបុកពេញមួយទំហឹង
កាលពី វេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នេះ ស្ថិតនៅក្នុងសង្កាត់
រមនា ក្រុងសែនមនោរម្យ ខណៈដែលអ្នក យកព័ត៌មានទាំង ៣នាក់ កំពុងធ្វើដំណើរ រួមគ្នា ទៅ
យកព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដមួយ នៅក្បែរកន្លែងកើត ហេតុនោះ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា លោក ឆៃ លី ថៅកែ លក់គ្រឿង
សំណង់ដ៏ធំក្នុងខេត្ដមណ្ឌលគីរី បានបើករថយន្ដរបស់ខ្លួនម៉ាកឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌
ពងមាន់ បានបើកទៅបុក រថយន្ដហុងដា ស៊ីវិច ស៊េរីចាស់ពណ៌ក្រហម ដែលនៅក្នុងរថយន្ដ
នោះ អ្នកយកព័ត៌មាន ៣នាក់ កំពុងធ្វើដំណើរបណ្ដាលឱ្យរថយន្ដ រងការខូចខាតយ៉ាងខ្លាំង រីឯ
ជនរងគ្រោះ ទាំង៣នាក់ បានរងរបួសធ្ងន់ ។
ជនរងគ្រោះ ជាអ្នកយកព័ត៌មានប្រចាំនៅ ខេត្ដមណ្ឌល គីរីរួមមាន លោក កេត សារ៉េត សហ
ការី ទូរទស្សន៍ហង្សមាស ដែលជាអ្នកបើក រថយន្ដ និងជាម្ចាស់រថយន្ដ លោក ម៉ន ម៉ារ៉េត
សហការីរបស់ទូរទស្សន៍អប្សរា និង លោក រឹម រ៉ា សហការីរបស់មជ្ឈមណ្ឌល ព័ត៌មានដើម
អម្ពិល ។
បើតាមជនរងគ្រោះទាំង ៣នាក់ បានឱ្យ ដឹងទាំងខ្លួនរងរបួសធ្ងន់ថា ក្រោយពីទទួល បានព័ត៌
មានស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ពួកគេទាំង ៣នាក់ ក៏បាន ធ្វើដំណើរជាមួយគ្នា តាមរថយន្ដរបស់សហការីទូរទស្សន៍ហង្សមាស ស្រាប់តែធ្វើ ដំណើរដល់កន្លែងកើតហេតុ ក៏
ត្រូវរថយន្ដ របស់លោក ឆៃ លី ជាថៅកែលក់គ្រឿង សំណង់ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរីនោះ បានបើកបុករថយន្ដរបស់ពួកគេពេញមួយទំហឹង បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបាន ដឹក
បញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ថៅកែលក់គ្រឿងសំណង់ លោក ឆៃ លី ត្រូវបានកាសែត
ក្នុងស្រុក និងទូរទស្សន៍ ធ្លាប់ចុះផ្សាយចំពោះរថយន្ដដឹកគ្រឿង សំណង់របស់លោកដែលបំផ្លាញ
ផ្លូវព្រោះ តែដឹក លើសចំណុះ ដូច្នេះក្នុងគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ អាចជាចេតនារបស់
ថៅកែលក់គ្រឿងសំណង់រូប នេះតែម្ដង ។ ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះ ទៅជួយ
អន្ដរាគមន៍ និងយករថយន្ដទាំង២ ទៅ រក្សាទុក ដើម្បីដោះស្រាយតាមផ្លូវ ច្បាប់បន្ដទៀត ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល