CamNews

ប្លែកៗ 

ដើរលេងជាមួយខ្មោចឆៅ (Zombie)

អ្នកតែងតែឆ្ងល់ថាតើ នៅពេលណាដែលខ្មោចឆៅ (Zombie) វិនាស? នៅពេលមានការ
ចង់ដឹង ចង់ឃើញ និងចង់លឺអ្វីទៅជាខ្មោចឆៅ (Zombie) មនុស្សក៏បានបង្កើតវាឡើងនៅ
កន្លែងមួយដែលគេហៅថា កន្លែងដើរលេងជាមួយនឹងខ្មោចឆៅ(Zombie)។

កម្មវិធីដើរលេងជាមួយនឹងខ្មោចឆៅត្រូវបានរៀបចំដោយក្រុម wish.co.uk នៅឯប្រទេស
អង់គ្លេស ក្រុង Reading។ ជាមួយនឹងបច្ចេកទេសនៃការតុបតែខ្លួនអោយដូចទៅនឹងខ្មោច
ឆៅ (Zombie) ការតុបតែងទីកន្លែង ការហ្វឹកហាត់ទៅកាន់បុគ្គលិកដែលជាខ្មោចឆៅផងដែរ។

ការចូលរួមជាមួយនឹងកម្មវិធីនេះដែរ គឺដូចជាអ្នកចូលទៅកាន់ពិភពខ្មោចឆៅប៉ុន្តែការដែល
ចូលរួមក្នុងកម្មវិធីនេះ គឺមិនតំរូវអោយប្រើអំពីហិង្សាការប្រើប្រាស់នូវអាវុធជាតិផ្ទុះដែលនាំ
អោយមានគ្រោះថ្នាក់នោះទេ តែរាល់ឧបករណ៍មួយចំនួនត្រូវបានផ្តល់ជូនដោយក្រុមការងារ ប៉ុន្តែឧបករណ៍នេះអាចប្រើបានតែ៣ដងទេ។

អ្នកមិនត្រូវបានគេអោយចូលតែម្នាក់ឯងនោះទេ អ្នកនឹងចូលជាក្រុមប៉ុន្តែក្រុមត្រូវតែឈ្លាសវៃ
ដើម្បីគេចអោយផុតពីវគ្គនីមួយៗ។ នៅពេលដែលអ្នកគេចមិនផុតពីវគ្គខ្លះនោះអ្នកនឹងត្រូវ
ក្រុមខ្មោចឆៅ មកចោមរោមជាមួយនឹងសំលឺដ៏ព្រឺព្រួចរបស់ខ្មោចឆៅ។

ការចូលរួមគឺតំរូវអោយអ្នកស្លៀកពាក់ធម្មតា ហើយក៏មិនតំរូវអោយមានការយកកាមេរ៉ាចូល
ទេ។ សំរាប់ក្មេងដែលមានអាយុក្រោម១៦ឆ្នាំគឺមិនអនុញ្ញាតអោយចូលរួមទេ។​ រយៈពេលនៃ
ការចូលរួមគឺចាប់ពី ២ម៉ោង រហូតដល់ ២ម៉ោងកន្លះ។ តំលៃសំបុត្រចូលរួម ១៩០ដុល្លាក្នុង
មនុស្សម្នាក់។

ដោយ៖ រ័ត្ន