ភ្នំពេញ៖ តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ (ICJ) នឹងប្រកាសលទ្ធផល នៃការបកស្រាយ
ឡើងវិញ នូវសាលដីកាឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរនៅម៉ោង៦ល្ងាច
(នៅកម្ពុជា) ត្រូវម៉ោង១១ថ្ងៃត្រង់ (នៅទីក្រុងឡាអេ) ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣។
នៅក្នុងការប្រកាសនេះ ភាគីកម្ពុជាដឹកនាំ គណៈប្រតិភូដោយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ
ហុង រដ្ឋមន្រ្តីក្រសួងការ បរទេសកម្ពុជា ចំណែកភាគីថៃ ដឹកនាំដោយ លោក ស៊ូរ៉ាផុង តូវិចាក់ឆៃ
គុល ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ។
ក្នុងការប្រកាសនេះ កាលពីរាត្រីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ
មន្រ្តី បានថ្លែង តាមរយៈវីដេអូរយៈពេល ១១ និង៣០នាទីពីក្នុង លំនៅដ្ឋាន ដែលចាក់ផ្សាយតាម
រយៈកញ្ចក់ទូរទស្សន៍ជាតិ ដោយបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធការពារ
ព្រំដែន បន្តរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ឲ្យបានខ្ពស់ ដើម្បីរក្សាបាននូវសន្តិសុខ សន្តិភាព តាម
បន្ទាត់ព្រំដែនកម្ពុជា-ថៃ។
គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមក ឈ្លានកម្ពុជានៅតំបន់ ប្រាសាទព្រះវិហារ កាលពី
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការ បេតិក
ភណ្ឌវប្បធម៌ ពិភពលោករបស់អង្គការយូណេ ស្កូសម្រេចជាឯកច្ឆ័ន្ទដាក់ បញ្ចូលជាសម្បត្តិបេតិក
ភណ្ឌ ពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នា
សម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ពិភពលោកមួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃ
ទី១ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ១០ព្រឹក។ ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់
ក្បែរ ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈរបស់ខ្មែរកង ទ័ពឈ្លានពានរបស់សៀម បាន
ប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើ កងទ័ពខ្មែរនៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅ
តំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោង បំផ្លាញវត្តកែវសិក្ខាគិរីស្វារៈ និងនៅចុងខែមេសា
ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ បណ្តាលឲ្យទា
ហានខ្មែរស្លាប់ មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។
ថ្ងៃទី២៨ ខែមេសា កម្ពុជាប្តឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិទីក្រុងឡាអេ អំពីសៀមប្រកាសសង្រ្គាម
វាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទ ព្រះវិហារ និងប្តឹងឲ្យតុលាការកំពូល
អន្តរជាតិបកស្រាយសាលក្រមតុលាការក្រុងឡាអេ ១៥ មិថុនា ១៩៦២។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២នេះដែរ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រ
គល់ប្រាសាទ ព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំង
បញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពីបរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល