CamNews

ព័ត៌មានជាតិ 

បង្ក្រាប ក្រុមចោរប្លន់ ប្រដាប់អាវុធ ជា គ្រូបង្រៀន គ្រូពេទ្យ មន្ដ្រីបរិស្ថាន អ្នក រត់ម៉ូតូឌុប

កំពត ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ដែលតែងតែធ្វើសកម្មភាព បាញ់ប្លន់យក ទ្រព្យសម្បត្ដិ ដូចជាលុយកាក់ គ្រឿងអលង្កា និងម៉ូតូជាដើម របស់ប្រជាពលរដ្ឋជាច្រើន ករណី នៅក្នុងខេត្ដកំពត និងអាចជាប់ពាក់ព័ន្ធប្លន់ប្រដាប់អាវុធ នៅតាមបណ្ដាខេត្ដ ផ្សេងទៀតនោះចំនួន៧នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ សហការ ជាមួយកម្លាំង នគរបាល តាមបណ្ដាស្រុករបស់ខេត្ដកំពត បើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ ការចាប់ខ្លួនជា បន្ដបន្ទាប់ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ បន្ទាប់ពីពួកគេបានរត់គេចខ្លួន និងលាក់ខ្លួន ក្រោយពីប្លន់ម្ដងៗរួចមក ។

ប្រតិបត្ដិការ បង្ក្រាបក្រុមចោរប្លន់ប្រដាប់ អាវុធ ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋនៅ ក្នុងខេត្ដកំពត ជាពិសេសអ្នកដែលមានទ្រព្យ សម្បត្ដិធំដុំមានការព្រួយបារម្ភ ពីសុវត្ថិភាព របស់ខ្លួននោះ បានធ្វើឡើងក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីសំណាក់ស្នងការ និងស្នងការ រង ម៉ៅ ច័ន្ទមធុរិទ្ធិ ព្រមទាំងមានការឯក ភាពតាមផ្លូវច្បាប់ ពីតំណាងអយ្យការផង នោះ ជនសង្ស័យទាំង ៧នាក់ ដែលមានមុខ របរផ្សេងៗគ្នា ដូចជាគ្រូបង្រៀន គ្រូពេទ្យ មន្ដ្រីបរិស្ថាន អ្នករត់ម៉ូតូឌុប និងអ្នកធ្វើស្រែ ជាដើម ។

ប្រតិបត្ដិការតាមចាប់ក្រុមចោរប្លន់ទាំង ៧នាក់ ខាងលើនេះបានសម្រេចដោយជោគ ជ័យ ក្រោយពីកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្ដកំពត បានចាប់ខ្លួនជនសង្ស័យ ៣នាក់  ក្រោយពីពួកគេបានធ្វើសកម្មភាពប្លន់ទៅលើជនរងគ្រោះ ២នាក់ ឪពុក និងកូនកាល ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅភូមិ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្ដកំពត ហើយក្រោយពីសួរនាំរួចមក ទើបកម្លាំង នគរបាល បានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យបន្ដបន្ទាប់ទៀត សរុប ៧នាក់ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋានខេត្ដកំពត បាននិយាយថា ជន សង្ស័យទាំង ៧នាក់ ដែលត្រូវចាប់ខ្លួនជា បន្ដបន្ទាប់នោះ រួមមាន ទី១ ឈ្មោះ គួន សំ ណាង អាយុ ៣៩ឆ្នាំ មុខរបរ ជាគ្រូបង្រៀន  រស់នៅភូមិព្រែកប្រោះ ឃុំទឹកថ្លា ស្រុកព្រៃ នប់ ខេត្ដព្រះសីហនុ ទី២ ឈ្មោះ សឿន សំ ណាង អាយុ ៣០ឆ្នាំ មុខរបរ ជាប្រធាន ក្រុមបរិស្ថាន ប្រចាំតំបន់អន្លង់ធំ រស់នៅភូមិ ព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្ដកំពត ទី៣ ឈ្មោះ យ៉ាង សារិន អាយុ ២៥ឆ្នាំ មុខរបរ ពេទ្យធ្មេញ រស់នៅភូមិ ត្រពាំងល្ពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ទី៤ ឈ្មោះ ញ៉ ញឹម អាយុ ២៥ឆ្នាំ មុខរបរ ជាអ្នករត់ម៉ូតូឌុប រស់នៅភូមិព្រែកប្រោះ ឃុំពងទឹក ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ទី៥ ឈ្មោះ ឡឹប វណ្ណា អាយុ ២៦ឆ្នាំ មុខ របរ កសិករ ទី៦ ឈ្មោះ ទួន វុទ្ធី អាយុ ២៤ ឆ្នាំ មុខរបរ កសិករ និងទី៧ ឈ្មោះ ឯម តុលា អាយុ ២៥ឆ្នាំ មុខរបរ កសិករ ដែល ជនសង្ស័យទាំង ៣នាក់ចុងក្រោយនេះ រស់ នៅភូមិព្រែកត្នោ ឃុំព្រែកត្នោត ស្រុកទឹក ឈូ ខេត្ដកំពត ។

ជុំវិញប្រតិបត្ដិការ បង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធបានដោយជោគជ័យខាងលើ នេះ ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យ កណ្ដាលព្រហ្មទណ្ឌនៃ ស្នងការ ដ្ឋាននគរបាលខេត្ដកំពត ដែលដឹកនាំកម្លាំង បញ្ជាផ្ទាល់ លោកឧត្ដមសេនីយ៍ផ្កាយ១ ម៉ៅ ច័ន្ទមធុរិទ្ធិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នៅរសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៤ ថា ក្រោយពីមានករណី ប្លន់ជាបន្ដបន្ទាប់ នៅក្នុងទឹកដីខេត្ដកំពតរួច មក ថ្នាក់ដឹកនាំនគរបាលនៃអគ្គស្នងការនគរ បាលជាតិ បានបញ្ជាឱ្យថ្នាក់ស្នងការដ្ឋាននគរ បាលខេត្ដកំពត សហការជាមួយកម្លាំងសមត្ថ កិច្ចពាក់ព័ន្ធទាំងនៅក្នុងខេត្ដ និងនៅតាម បណ្ដាខេត្ដផ្សេងទៀត បើកការស្រាវជ្រាវ ជាបន្ទាន់ ដើមី្បតាមចាប់ក្រុមចោរប្លន់ទាំង នេះ រក្សាសន្ដិសុខ ទាំងការរស់នៅ និងរក ស៊ីរបស់ប្រជាពលរដ្ឋ ជៀសវាងមានអារម្មណ៍ ភ័យខ្លាចព្រោះតែសកម្ម ភាពប្លន់របស់ពួក គេ ។

លោកឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធិ បានបន្ដទៀតថា ក្រោយពីទទួលបានបទ បញ្ជាពីថ្នាក់លើ និងមានការឯកភាពពីតំ ណាងអយ្យការ អមសាលាដំបូងខេត្ដកំពត ផងនោះ លោកបានដឹកនាំកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យទាំងនេះជាបន្ដ បន្ទាប់ ដោយមុនដំបូងចាប់បាន ៣នាក់ ជាប់ ពាក់ព័ន្ធករណីប្លន់យកទ្រព្យសម្បត្ដិ ពីឪពុក និងកូន ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែក ត្នោត ស្រុកទឹកឈូ រួចក្រោយពីការសួរនាំ កម្លាំងសមត្ថកិច្ចរបស់ លោក បានឈានទៅ ដល់ការចាប់ខ្លួនជនសង្ស័យ ៤នាក់ផ្សេង ទៀត ។

ស្នងការរងនគរបាលរូបនេះ បានបញ្ជាក់ ទៀតថា ក្រោយពីការសួរនាំរួចមកទើបដឹង ថា ពួកគេធ្លាប់បានធ្វើសកម្មភាពប្លន់ចំនួន៤ ករណី នៅក្នុងទឹកដីខេត្ដកំពតរួច មកហើយ ទី១ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅ ភូមិត្រពាំងល្ពៅ ស្រុកទឹកឈូ ករណីទី២  នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ករណីទី៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ នៅជាប់ ព្រំប្រទល់ ខេត្ដព្រះសីហនុ និងករណីទី៤គឺ ប្លន់ឪពុក និងកូននៅឃុំព្រែកត្នោត ស្រុក ទឹកឈូនេះតែម្ដង ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដកំពតបាន បន្ដទៀតថា ក្រោយពីការចាប់ខ្លួនជនសង្ស័យ ទាំងនេះរួចមក កម្លាំងសមត្ថកិច្ចបានឈាន ទៅដល់ការឆែកឆេរផ្ទះជន សង្ស័យ ដើមី្ប ស្វែងរកភស្ដុតាបន្ដទៀត កាលពីព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា ក្រោយពីមានករណីប្លន់ ប្រដាប់អាវុធ លើឪពុក និងកូនប្រុសកាលពី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ កន្លង ទៅ នៅភូមិឃុំព្រែកត្នោត ស្រុកទឹកឈូ ដោយយកទ្រព្យសម្បត្ដិអស់មួយចំនួនធំ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ  ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ៤នាក់បន្ថែមទៀត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៤ នៅចំណុចផ្សេងៗគ្នា ។

លោកស្នងការរងខេត្ដកំពត និងសមត្ថកិច្ចមួយ ចំនួនទៀតបាននិយាយថា ចំពោះប្រតិបត្ដិ ការដ៏ជោគជ័យ បង្ក្រាបបានក្រុមចោរប្លន់ ប្រដាប់អាវុធទាំងនេះ បានធ្វើឱ្យប្រជាពល រដ្ឋជាច្រើននាក់ នៅក្នុងខេត្ដកំពត មានការ សប្បាយចិត្ដយ៉ាងខ្លាំង ពីព្រោះពួកកេលែង មានការព្រួយបារម្ភតទៅទៀត ទៅលើការ រស់នៅ និងរកស៊ីប្រចាំថ្ងៃ ។

យ៉ាងណាក៏ ដោយប្រជាពលរដ្ឋ ជាច្រើននាក់សូម សំណូមពរឱ្យតុលាការខេត្ដកំពត ត្រូវផ្ដន្ទា ទោសយ៉ាងតឹងរឹងបំផុត ដាក់ពន្ធនាគារក្រុម ចោរប្លន់ទាំងនេះ ជៀសវាងការកាត់ទោស ដាក់ពន្ធនាគារមួយរយៈខ្លី ហើយចេញមក វិញ ធ្វើសកម្មភាពប្លន់ម្ដងទៀតនោះ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news