CamNews

ព័ត៌មានជាតិ 

ឯកអគ្គរដ្ឋទូតអាមេរិក ជូនពរពលរដ្ឋខ្មែរជួបតែសន្តិភាព វិបុលភាព និងសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William E. Todd ក្នុងឱកាសបុណ្យចូលឆ្នាំ
ថ្មី ឆ្នាំម្សាញ់ ដែលឈានចូលមកដល់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣នេះ
បានជូនពរប្រជាពលរដ្ឋខ្មែរ ទាំងអស់ ឲ្យបានជួបតែសន្តិភាព វិបុលភាព និងសុវត្ថិភាព។

ក្នុងវីដេអូក្លីបរយៈពេលជាង២នាទី ដែលបានដាក់បង្ហោះតាមប្រព័ន្ធយូធូបកាលពីថ្ងៃទី១២ ខែមេសា
ឆ្នាំ២០១៣ លោក William E. Todd បានរៀបរាប់ថា រូបលោកបានចូលរួមអបរសាទរបុណ្យចូលឆ្នាំ
ខ្មែរជាលើកដំបូងនៅក្នុង វត្តខ្មែរនៅសហរដ្ឋអាមេរិក ហើយឆ្នាំនេះ លោកបានចូលរួមប្រារព្ធពិធី
បានបម្រើការនៅក្នុងស្ថានទូតអាមេរិក ដែលមានទីតាំងនៅជិត វត្តភ្នំ។

លោកបានថ្លែងដូច្នេះ «កាលពីប្រហែលមួយឆ្នាំកន្លងទៅ ខ្ញុំមានឱកាសពិសេសបានចូលរួមក្នុងពិធី
បុណ្យចូលឆ្នាំ ខ្មែរដំបូងនៅសហរដ្ឋអាមេរិក នៅពេលខ្ញុំជិតមកប្រទេសកម្ពុជា។ ខ្ញុំបានទៅមើលវត្ត
មួយធំជាងគេមួយរបស់ខ្មែរ នៅអាមេរិក ក្នុងវត្តនោះខ្ញុំបានឃើញប្រពៃណីខ្មែរ និងវប្បធម៌ដ៏សម្បូរ
បែបរបស់ខ្មែរ ដែលមានរាប់ពាន់ឆ្នាំមក។»

ឯកអគ្គរដ្ឋទូត ដែលគេមើលឃើញមានបុគ្គលិកលក្ខណៈទន់ភ្លន់ និងបង្កើតទំនាក់ទំនងបានយ៉ាងល្អ
រវាងកម្ពុជា- អាមេរិករូបនេះ បានថ្លែងបន្តថា «នៅឆ្នាំនេះ ខ្ញុំមានសំណាងបានចូលរួមអបអរបុណ្យ
ចូលឆ្នាំខ្មែរ នៅរាជធានីភ្នំ ពេញ ជាមួយបុគ្គលិកខ្មែរក្នុងស្ថានទូត និងគ្រួសារគេ ដោយភ្លក់ម្ហូបខ្មែរ
លេងល្បែងប្រជាប្រិយ និងស្គាល់វប្បធម៌ ដទៃទៀតរបស់ខ្មែរ»។

នៅក្នុងសារជូនពរប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ លោកឯករដ្ឋទូតអាមេរិក ក៏បាន
បញ្ជាក់ពីជំហររបស់ ខ្លួន ធ្វើឲ្យចំណងទំនាក់ទំនងរវាងកម្ពុជា-កាន់តែរឹងមាំបន្ថែមទៀត ទាំងពេល
បច្ចុប្បន្ន និងបណ្តាឆ្នាំក្រោយៗទៀត ។

លោកថ្លែងដូច្នេះ «ក្នុងឆ្នាំកន្លងទៅ ទាក់ទងនិងសមិទ្ធិផល សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តចំពោះ
ប្រទេស កម្ពុជា នៅពេលបច្ចុប្បន្ន និងទៅអនាគត ហើយនៅក្នុងឆ្នាំខាងមុខទៀត ខ្ញុំរីករាយនឹងធ្វើ
ការពង្រឹងទំនាក់ទំនង របស់យើងជាមួយប្រជាជន និងរដ្ឋាភិបាលកម្ពុជា»។

ចុងក្រោយលោកបានថ្លែងថា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរត្រឡប់ទៅផ្ទះជួបជុំគ្រួសារ និងសហ-
គមន៍របស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧នេះ លោកបានជូនពរ
ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បានជួយបសន្តិភាព វិបុលភាព និងសុវត្ថិភាព។

ខាងក្រោមនេះ ជាវីដេអូក្លីប សារជូនពររបស់ឯកអគ្គរដ្ឋទូត William E. Todd ផ្ញើជូនប្រជាពលរដ្ឋ
កម្ពុជាក្នុងឱកា សបុណ្យចូលឆ្នាំថ្មី៕

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ