ព្រះសីហនុ ៖ អតីតនាយកសាលាបឋមសិក្សា ចូលនិវត្តន៍ម្នាក់បានសម្រេច ចងក ធ្វើអត្តឃាត ដោយ ចងកសម្លាប់ខ្លួន ដោយសារតែពិបាកចិត្ត គ្មានប្រាក់ព្យាបាលជំងឺកូន ។
ប្រភពពីលោកអនុសេនីយ៍ទោ ហ៊ួ យ៉ៃ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលអូរជ្រៅ បានឲ្យដឹងថា ហេតុការណ៍ នេះ កើតឡើងប្រហែលជាម៉ោងជាង ៦ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិស្រែចាមលើ ឃុំអូរ ជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រភពដដែលបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែលចងក ធ្វើអត្ត ឃាតនេះ មានឈ្មោះ សូ សុវណ្ណ អាយុ ៧០ឆ្នាំ ជាអតីតនាយកសាលាបឋមសិក្សាកោះខ្យង (បច្ចុប្បន្ន ចូលនិវត្តន៍) និងមានប្រពន្ធឈ្មោះ សុខ គឹមអ៊ី អាយុ ៦៥ឆ្នាំ ស្នាក់នៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។ ចំពោះមូលហេតុ នៃការធ្វើអត្តឃាតនេះ គឺមកពីគាត់ពិបាកចិត្ត គ្មានប្រាក់ ព្យាបាលជំងឺកូន ដែលកំពុងសម្រាកព្យាបាលនៅភ្នំពេញ ។
ប្រភពពីកូនៗរបស់ជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ វេលាម៉ោង៥ព្រឹក ជនរងគ្រោះ តែង តែភ្ញាក់ឡើងដាំបាយទុកឲ្យកូនៗ រហូតដល់ម៉ោងប្រហែល ៦ជាងកូនៗ ក៏ភ្ញាក់តែបាត់ឪពុករបស់ខ្លួន ក៏ នាំគ្នាដើររកទើបដឹងថា ឪពុករបស់ខ្លួន បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនទៅនឹងដើមខ្នុរ ដោយខ្សែ នីឡុង ក្រោយផ្ទះស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក៏នាំគ្នាឡើង ទៅស្រាយសពឪពុក ចុះយកទៅទុក ក្នុងផ្ទះធ្វើបុណ្យ ។ ជនរងគ្រោះក៏បានបន្សល់ទុក នូវបណ្តាំពាក់ព័ន្ធទៅនឹងការបើកប្រាក់ និងការធ្វើ បុណ្យរបស់ខ្លួនជាច្រើនផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល