CamNews

ព័ត៌មានជាតិ 

ចូលផឹកស៊ីក្នុងហាង គ្មានលុយឲ្យម្ចាស់ហាង ធ្វើជាឈ្លោះគ្នាវាយ រត់បាត់ស្រមោល

ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ៥នាក់ ចូលផឹកស៊ីក្នុង ភោជនីយដ្ឋានយីហោ ខេមបូឌាខន័រ រយៈពេល ជិត៣ម៉ោងប្រហែលជា គ្មានលុយគ្រប់ ទើបបានជាពួកគេ ធ្វើជាលេះ ឈ្លោះគ្នា ហើយរត់គេចខ្លួន បាត់ស្រមោល កាល ពីវេលាម៉ោង២១ និង២០នាទីយប់ ថ្ងៃទី២៨ ខែវិច្ជកា ឆ្នាំ២០១៣ ត្រង់ចំណុច ផ្លូវលេខ១៨២ កែងផ្លូវលេខ ២៣៧ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

យោងតាមម្ចាស់ហាង ខាងលើបានឲ្យដឹងថា មុនពេលកើតគឺ មានក្មេងស្ទាវមួយក្រុម មានគ្នា ៥នាក់បានចូលមក ផឹកស៊ីក្នុងហាង ហើយប្រហែលជា គ្មានលុយគ្រប់ ហើយទើបធ្វើដូចជា ឈ្លោះគ្នាឯង ដើម្បីរំដោះខ្លួន ពួកគេឲ្យចេញផុត ពីហាងនេះ មិនតែប៉ុណ្ណោះ ពូកគេបង្ករឿង ថែមទាំងបំផ្លាញ របស់របរក្នុងហាង ខ្ទេចខ្ទី និងធ្វើឲ្យប៉ះពាល់ ដល់ភ្ញៀវដទៃទៀត រត់ចែកជើងគ្នាអស់ ។

ក្រោយពេលកើតឡើង សមត្ថកិច្ចចុះដល់ចំណុចកើតហេតុ តែបានត្រឹមសួនាំម្ចាស់ភោជនីយដ្ឋាន តែប៉ុណ្ណោះ ព្រោះដោយសារ តែក្រោយពេល កើតហេតុពូកបង្ក រត់បាត់ស្រមោលឈឹង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ