CamNews

ព័ត៌មានជាតិ 

ពលរដ្ឋខ្មែរម្នាក់ ត្រូវពលរដ្ឋថៃ បាញ់រងរបួសធ្ងន់ ពេលទៅស៊ីឈ្នួល បេះផ្លែឈើ

បាត់ដំបង៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបុរសជនជាតិថៃ បាញ់ រងរបួសជាទម្ងន់ ខណៈទៅស៊ីឈ្នួល
បេះផ្លែឈើនៅលើទឹក ដីថៃ។ ទោះជាយ៉ាងណាពលរដ្ឋខ្មែររងគ្រោះ រូបនេះ ត្រូវបានជួយ
សង្រ្គោះដោយក្រុមគ្រួពេទ្យថៃ ព្រមទាំងបញ្ជូនមកសម្រាកព្យាបាលនៅលើទឹកដី កម្ពុជាវិញ
ហើយ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣។

បើតាមសមត្ថកិច្ចកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី០៩ ខែកក្កដា
ឆ្នាំ២០១៣ថា លោក សៅ ណា អាយុ ៣១ឆ្នាំ ត្រូវបានពលរដ្ឋថៃម្នាក់ បាញ់រងរបួសរហូតដល់
៦កន្លែង កាលពីថ្ងៃទី២ ខែកក្កដា ដោយសារទំនាស់ពាក្យសម្តី និងជាការសងសឹកគំនុំចាស់។

បើតាមសមត្ថកិច្ចដដែលនេះ បានឲ្យដឹងថា ពលរដ្ឋខ្មែររងគ្រោះដោយការបាញ់ប្រហារ បាន
ឆ្លងទៅទឹកដីថៃស៊ី ឈ្នួលបេះផ្លែឈើនៅស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់គ្នានិងព្រំប្រទល់
ដែនកម្ពុជា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនរងគ្រោះរូបនេះ មានម្តាយធម៌ជនជាតិ
ខ្មែរម្នាក់ ទៅយកប្តីថៃ រស់នៅក្នុងស្រុកខ្លងហាត ទឹកដីថៃ ទីដែលជនរងគ្រោះទៅបំពេញការងារ ហើយជនរងគ្រោះតែងតែទៅលេងផ្ទះនោះជាញឹកញាប់។

លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យជនជាតិថៃ ដែលជាកូនម្តាយធម៌ បានបាញ់ប្រហារជាច្រើន
គ្រាប់ ខណៈជនរង គ្រោះកំពុងអង្គុយហូបបាយ។ ការបាញ់ប្រហារនេះ ត្រូវបានសមត្ថកិច្ច
បញ្ជាក់ថា បណ្តាលមកពីទំនាស់ពាក្យសម្តី និងជាការសងសឹកគំនុំចាស់។

ទោះជាយ៉ាងណា ពលរដ្ឋកម្ពុជា ដែលរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យថៃ បានព្យាយាមជួយ
ព្យាបាល និងសង្រ្គោះទាន់ពេលវេលា មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ។
ក្រោយពីជួយសង្រ្គោះជាច្រើនថ្ងៃ ពលរដ្ឋខ្មែររងគ្រោះរូបនេះ បានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនវិញហើយ កាលពីថ្ងៃទី
០៨ ខែកក្កដា។

បើតាមសមត្ថកិច្ច ជនរងគ្រោះត្រូវគេបាញ់ប្រហាររងរបួសចំនួន ៦កន្លែង។ សមត្ថកិច្ចក៏បាន
រកឃើញគ្រាប់កាលីឌូ មួយគ្រាប់ជាប់លើរាងកាយជនរងគ្រោះផងដែរ។

ជនសង្ស័យជនជាតិថៃបង្កការបាញ់ប្រហារនេះ សមត្ថកិច្ចថៃមិនបានចាប់ខ្លួននោះទេ ព្រោះ
រត់គេចខ្លួនបាត់ហើយ ៕

ដោយ៖​ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ