បុរសម្នាក់មានឈ្មោះថា Kevin Lewis រស់នៅអាមេរិក ស្រាបតែទទួលបានប្រាក់ ១លានដុល្លារ
អាមេរិក ពីកម្មវិធីចាប់ឆ្នោតមួយរបស់កាស៊ីណូ ដោយសារតែមានឈ្មោះដូចទៅនឹងឈ្មោះរបស់
អ្នកដែលបានឈ្នះរង្វាន់ពិតៗ។
“សូមឧទ្ទេសនាម សេដ្ឋីបន្ទាប់របស់យើងខ្ញុំ គឺលោក Kevin Lewis!!!” នេះជាសំដីរបស់អ្នកតំណាង
កាស៊ីណូ Horseshoe នៅក្រុង Cincinnati រដ្ឋ Ohio អាមេរិក ដែលបានប្រកាសដោយភាពរំភើប
នៅចំពោះមុខកាមេរ៉ា ទូរទស្សន៍ និងទស្សនិកជន រួមនិងភ្ញៀវកិត្តិយសរបស់ខ្លួន កាលពីយប់ ថ្ងៃទី
១០សីហា នៅក្នុងការចាប់ឆ្នោតមួយរបស់ក្រុមហ៊ុនកាស៊ីណូ។
Kevin Lewis ទីមួយ (ពីឆ្វេងមកស្ដាំ) ទទួលបាន ១លានដុល្លារ ដោយសារតែមានឈ្មោះ
ដូចអ្នកឈ្នះរង្វាន់ពិត
ហ្វូងមនុស្ស នាំគ្នារត់ចូលមកអបអរលោក Kevin Lewis ។ Kevin Lewis មានអាយុ ៥២ឆ្នាំ គឺ
ជាមនុស្សទី ២ ក្នុងចំណោមអ្នកដែលមានសំណាងទាំង ៣រូប ដែលត្រូវបានប្រកាសថា ឈ្នះ
រង្វាន់ប្រាក់លាន ក្នុងកម្មវិធីប្រូម៉ូសឹន របស់កាស៊ីណូ Horseshoe នារដូវក្ដៅនេះ។ Kevin Lewis
បានស្រវាឱបប្រពន្ធមិនទាន់រៀបការរបស់ខ្លួន និងបានធ្វើពិធីជប់លៀងអបអរចំពោះសំណាង
ដ៏កម្រនេះ។
Kevin Lewis បានឱ្យដឹងថា ពេលនោះ ប្រពន្ធមិនទាន់រៀបការរបស់គាត់ និយាយថា នាងគិត
ថា Kevin Lewis នឹងត្រូវឆ្នោត ដោយសារតែពួកគេមានក្ដីស្រមៃចង់ដើរទេសចរណ៍។ ចំណែក
Kevin Lewis ថ្លែងថា “នៅពេលដែលខ្ញុំបានឮឈ្មោះខ្លួនឯង ខ្ញុំគិតថា ចុងក្រោយ ព្រះក៏បាន
ប្រទានអំណោយធំដល់ខ្ញុំ។ ខ្ញុំបានស្រែកឡើងខ្លាំងៗដោយភាពសប្បាយរីករាយជាទីបំផុត” ។
ក៏ប៉ុន្ដែ Kevin Lewis ដែលបង្ហាញខ្លួននៅមុខកាមេរ៉ា និងទូរទស្សន៍នេះ បែរមិនមែនជា Kevin
Lewis ដែលកាស៊ីណូចង់ស្វែងរក។
Jennifer Kulczycki អគ្គនាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនមេរបស់ Horseshoe បានឱ្យដឹងថា
មានបុរសពីរនាក់ ដែលមានឈ្មោះដូចគ្នា និងមកពី Cincinnati ដូចគ្នា មានឈ្មោះនៅក្នុងបញ្ជី
របស់ខ្លួន។ Kevin Lewis ទីពីរ អាយុ ៥០ឆ្នាំ មិនបានចូលរួមកម្មវិធីប្រកាសលទ្ធផលនៃការចាប់
រង្វាន់នេះទេ។
Kevin Lewis ទីពីរ និយាយថា ៖ “ដំបូង ប្រពន្ធមិនទាន់រៀបការរបស់ខ្ញុំ បានទូរស័ទ្ទមកប្រាប់ថា
ពួកគេបានប្រកាសឈ្មោះរបស់ខ្ញុំ ហើយបានប្រគល់រង្វាន់នោះទៅឱ្យបុរសម្នាក់” ។
រហូតមកដល់ពេលត្រួតពិនិត្យឡើងវិញ ភាគីខាងកាស៊ីណូ បានរកឃើញថា Kevin Lewis ដែល
មិនមែនជាអ្នកបានចូលរួមក្នុងការប្រកាសឈ្មោះនេះ ទើបជាអ្នកឈ្នះរង្វាន់ពិត ប៉ុន្ដែវាបានហួស
ពេលទៅហើយ។
Kevin Lewis ទីពីរ (ពីស្ដាំមកឆ្វេង) ទទួលបានប្រាក់ ១លានដុល្លារ ពីកាស៊ីណូ Horseshoe
ទំព័រ ABC 9 ដកស្រង់សំដីរបស់លោក Kevin Kline អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុម
ហ៊ុនកាស៊ីណូ ថ្លែងថា ៖ “នោះគឺជាកំហុសរបស់យើងខ្ញុំ។ ដូច្នេះ ក្រុមហ៊ុនក៏បានសម្រេចចិត្ដ
ប្រគល់ប្រាក់រង្វាន់ជូន Kevin Lewis ទាំងពីរ” ។
បុរសឈ្មោះ Kevin Lewis ទាំងពីររូបនេះ មានការសប្បាយរីករាយជាខ្លាំង ចំពោះប្រាក់រង្វាន់ដល់
ទៅ ១លានដុល្លារអាមេរិកដែលខ្លួនបានទទួល។ អ្នកឈ្នះរង្វាន់ដំបូងរបស់ Horseshoe គឺឈ្មោះ
Reatha Jenkis។ Reatha Jenkis បានទទួលប្រាក់រង្វាន់កាលពីថ្ងៃទី ២០កក្កដា ចំណែករង្វាន់ទីបី
នឹងត្រូវប្រកាសនៅថ្ងៃទី ១ កញ្ញា ឆ្នាំ ២០១៣ ខាងមុខ៕
ដោយ ៖ តារា
ប្រភព ៖ VE/ ABC 9