កណ្តាលៈ គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង បណ្តាលឲ្យបុរសបីនាក់ ត្រូវបានស្លាប់ភ្លាមៗ នៅនឹង កន្លែងនិង២នាក់ទៀត របួសធ្ងន់ កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅលើផ្លូវ ជាតិលេខ២ ស្ថិតចន្លោះគីឡូម៉ែត្រ២៩ និង៣០ ក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាល ខេត្ត កណ្តាល។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់ម្នាក់ ឡាច សុខឡេង ត្រូវបានប្រគល់ទៅឲ្យក្រុម គ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី រីឯជនរងគ្រោះ ដែលស្លាប់២នាក់ទៀត ពុំ ត្រូវបានគេស្គាល់អត្តសញ្ញាណនោះ បច្ចុប្បន្ននគរបាលកំពុង តែអំពាវនាវរកសាច់ញាតិ ដើម្បីឲ្យមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃ ។
នគរបាលដដែល បានបញ្ជាក់ទៀតថា មុនពេលកើតហេតុគេ បានឃើញម៉ូតូមួយគ្រឿងម៉ាក yamaha ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2T-2913 ជិះគ្នា៥នាក់ បានធ្វើដំណើតពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ ម៉ូតូមួយគ្រឿងនេះ បានបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ានដាយពណ៌សពាក់ ស្លាកលេខតាកែវ 3-1977 ជារថយន្តប្រភេទដឹកទំនិញចំណុះ៥តោន បណ្តាលឲ្យបុរស៣នាក់ ត្រូវបាន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ។
បច្ចុប្បន្នម៉ូតូ និងរថយន្តត្រូវបាននគរបាល បញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាន គរបាលស្រុកកណ្តាល ដើម្បីកសាងសំណុំរឿង ដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល