-ព្យុះហៃម៉ា ដែលបោកបក់ពីឆ្នាំ២០០៩ បានរសាត់ចេញពីតំបន់បឹងកក់ហើយ
ភ្នំពេញ ៖ សវនាការរបស់តុលាការកំពូល ទៅលើរឿង ក្ដីអ្នកស្រីយ៉ោម បុបា្ផ ចាប់ផ្ដើមនៅព្រឹក
ស្អែក ជាមួយនឹងការតាមដាន និងចាប់អារម្មណ៍ពី សហគមន៍ជាតិ និងអន្ដរជាតិ ជាពិសេស
បណ្ដាអង្គការក្រៅរដ្ឋាភិបាល ដែលតាមដាន ទៅលើករណីរបស់អ្នកស្រី ។ នៅមុនសវនាការ
ក្រុមអង្គការសង្គម ស៊ីវិល ជាតិ និងអន្ដរជាតិ រាប់ទាំងសកម្មជន អ្នកបឹងកក់ខ្លះ អ្នកបុរីកីឡា និង
ថ្មគោល បាននាំគ្នាធ្វើពិធីតាមសាសនា នៅឯខាងក្រៅ បរិវេណតុលាការកំពូល ក្នុងគោលបំណង
សុំឱ្យដោះលែងអ្នកស្រីយ៉ោម បុបា្ផ ពីពន្ធនា គារ ដោយថា អ្នកស្រី ពុំបានប្រព្រឹត្ដកំហុស ណាមួយ
នោះទេ ខណៈ ដែលអ្នកស្រី ត្រឹម តែតវ៉ាការពារនូវការរឹបអូសដីធ្លីរបស់អ្នក ស្រី នៅតំបន់បឹងកក់
តែប៉ុណ្ណោះ ។
បើតាមអ្នកវិភាគ ដែលបានតាមដាននៅ ក្នុងបញ្ហាចម្រូងចម្រាស់ នៃតំបន់អភិវឌ្ឍន៍ បឹងកក់ បាន
សម្ដែងនូវសុទិដ្ឋិនិយមថា តុលាការកំពូលនៃប្រទេសកម្ពុជា នៅថ្ងៃសុក្រទី២២នេះ ទំនងជាធ្វើការ
វិនិច្ឆ័យ ដោយផ្ដល់យុត្ដិធម៌ ដល់អ្នកស្រីយ៉ោម បុបា្ផ ឱ្យមានសេរីភាពឡើងវិញ តាមរយៈការវិនិច្ឆ័យ
អាចបន្ធូរបន្ថយទោស រួចព្យួរនិងដោះលែងឱ្យនៅក្រៅឃុំ ឬក៏កាត់ តម្រឹម ខណៈដែលទោសអ្នកស្រី
នៅសល់ តែមួយឆ្នាំបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាត់ឱ្យជាប់ទោស៣ឆ្នាំ មកដល់សាលា
ឧទ្ធរណ៍ បន្ធូរបន្ថយទោស មួយឆ្នាំ នៅសល់២ឆ្នាំ ហើយអ្នកស្រីបានអនុវត្ដទោស មួយឆ្នាំរួចហើយ។
ដូច្នេះ អ្នកស្រីនឹងអាចត្រូវ បានកាត់តម្រឹម ឬបន្ធូរបន្ថយទោស រួចហើយព្យួរទោសឱ្យនៅក្រៅឃុំ ។
អាចនិយាយដោយខ្លីថា “អ្នកស្រីយ៉ោម បុបា្ផ នឹងមានសេរីភាពឡើង នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ
២០១៣ ជាមួយនិងការរស់នៅ ដោយស្របច្បាប់លើដីរបស់ខ្លួននៅតំបន់បឹង កក់ ខណៈដែលអភិ
បាលរាជធានីភ្នំពេញ និង ដោះស្រាយបញ្ចប់ ៣៤គ្រួសារទៀតទៀតនេះ” ។
អ្នកវិភាគបានហៅរឿងក្តីក្តាំងនៅតំបន់បឹងកក់ថា ព្យុះកំណាចហៃម៉ា ដែលបានបោកបក់ យ៉ាងសង្គ្រប់
មកលើអ្នករស់នៅតំបន់បឹងកក់ ចាប់តាំងពីឆ្នាំ២០០៩ មកដល់ពេលនេះបាន បញ្ចប់ទៅហើយ ដោយ
ជំនួសត្រឡប់មក វិញនូវជំនោរ ដែលបោកបក់ពីទិសឦសានឆ្ពោះទៅទិសនិរតី ដែលនាំមកនៅភាព
រងារ និងត្រជាក់ត្រជុំ មកឲ្យអ្នកបឹងកក់។ ដូច្នេះដុំពពកខ្មៅព្យុះហៃម៉ា នឹងមិនវិលត្រឡប់មកតំបន់នេះ
វិញទេ ។
មជ្ឈដ្ឋានទូទៅ បានសម្ដែងនូវការកោត សរសើរដល់រាជរដ្ឋាភិបាល អភិបាលរាជធានី ភ្នំពេញ និង
អង្គការក្រៅរដ្ឋាភិបាល ដែល បានខិតខំស្រាយបញ្ហា ដែលនៅសេសសល ចុងក្រោយចប់ដោយ
សន្ដិវិធី និងការយោគ យល់ រួចផ្ដល់សេរីភាព ដល់អ្នក ស្រីយ៉ោម បុបា្ផ ដោយតុលាការកំពូល ជា
ពិសេសការតស៊ូស្វិតស្វាញ របស់អ្នកបឹងកក់តែម្តង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល