CamNews

ព័ត៌មានជាតិ 

យុវជន​ម្នាក់​ដែល​ជិះ​រថយន្ដ​ឡង់រ៉ូវែ បុក​មនុស្ស ២នាក់​ស្លាប់ នៅ​ក្រុង​តាខ្មៅ ត្រូវបាន​ថៅកែ​ហាង

ភ្នំពេញ៖ យុវជនម្នាក់ដែលបានបើករថយន្ដ ឡង់រ៉ូវែ បុកមនុស្សស្លាប់ ២នាក់ នៅក្រុងតាខ្មៅ
កាលពីម្សិលមិញនោះ ត្រូវបានថៅកែហាងនំបុ័ងបាយ័ន បដិសេដថា មិនមែនជាកូនក្មួយ
របស់គាត់ទេ។

បន្ទាប់ពីបានទទួលដំណឹង ពីម្ចាស់ហាងនំបុ័ងបាយ័ននោះ អ្នកយកព័ត៌មានរបស់យើង បាន
ទាក់ទងទៅកាន់សមត្ថកិច្ចវិញ ទើបដឹងថា ជាបងប្អូនកូនក្មួយរបស់ថៅកែហាង នំបុ័ងបាយ៉ុង
នៅតាមបណ្ដោយផ្លូវជាតិលេខ២។

សូមជំរាបថា យុវជនឈ្មោះ ឈន ទិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌមានជ័យ បានជិះរថយន្ដ
ឡង់រ៉ូវែ ពាក់ស្លាកលេខ 2W-1119 បង្កគ្រោះថ្នាក់ចរាចរ កាលពីម៉ោង ៩និង៣០នាទីយប់ថ្ងៃ
ទី១៨ វិច្ឆិកាកន្លងទៅ នៅក្នុងក្រុងតាខ្មៅ បណ្ដាលឲ្យស្លាប់ ២នាក់ក្នុងនោះមានស្រ្ដីម្នាក់។

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News