គ្រួសារ មួយមានតែម្ដាយ និង កូន ពីរនាក់ ចំណែក កូនស្រីរបស់គាត់មិនសូវយល់សេចក្ដី
ប៉ុន្មានទេ។ ថ្ងៃមួយលោក ៤អង្គនិមន្ត មកបិណ្ឌបាតជួនជាពេលម្ដាយកំពុងរវល់នៅក្រោយ
ផ្ទះ គាត់ក៏ប្រើកូនស្រីឱ្យដាក់ជំនួស។
ម្ដាយ៖ កូនអ្ហាស៍! លោកនិមន្តមកបិណ្ឌបាតហើយ កូនទៅដាក់ឱ្យម៉ែបន្តិច ដាក់ ១អង្គមួយ
វែកទៅណា!
កូនស្រី៖ ចាស ម៉ែ!
កូនស្រីគាត់ក៏ទៅដាក់, បន្តិចក្រោយមក ម្ដាយកស្រែកសួរកូនពីក្រោយផ្ទះ។
ម្ដាយ៖ ដាក់បាតលោកហើយឬនៅកូន?
កូនស្រី៖ ដាក់ហើយម៉ែ! តែដាក់បានតែបីអង្គទេ។
ម្ដាយ៖ អ្ហា៎!! ម៉េចអ៊ីចឹង???
កូនស្រី៖ ម៉ាអង្គទៀតរត់លឿនណាស់ម៉ែអើយ ខ្ញុំដាក់អត់ទាន់ទេ។
ដោយ៖ វណ្ណៈ
ប្រភព៖ 4khmer