CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ក្មេងប្រុសចិនម្នាក់ ត្រូវឡានកិនពីលើ តែសំណាងល្អមិនស្លាប់

ចាត់ទុកថា វាជាសំណាងមួយ ក្នុងចំណោមមួយពាន់គ្រោះថ្នាក់ ដែលក្មេងប្រុសម្នាក់ នៅ
ប្រទេសចិន បានរួចផុតពីសេចក្តីស្លាប់ ក្រោយពីត្រូវឡានកិនពីលើ។

ក្មេងប្រុសជនជាតិចិនម្នាក់ បានរពិសជិះកង់រុញលេង នៅតាមដងផ្លូវ ដោយមានការធ្វេស
ប្រហែស មិនមើលមុខក្រោយ គេក៏ត្រូវឡានតូចមួយ បុក និងកិនពីលើខ្លួនតែម្តង។ តែពិត
ជាសំណាងល្អណាស់ ដែលក្មេងប្រុសម្នាក់នោះ រួចផុតពីការបាត់បង់ជីវិត ប៉ុន្តែគេបានរង
របួសធ្ងន់ធ្ងរ។

ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

នេះជាបទពិសោធន៍មួយ សំរាប់មាតាបិតា ក៏ដូចជាអាណាព្យាបាលគ្រប់រូប គួរតែមានការប្រុង
ប្រយ័ត្នឲ្យបានខ្ពស់ ជាមួយនឹងកូនក្មួយតូចៗ របស់ខ្លួន គប្បីកុំបណ្តោយឲ្យក្មេងជិះ​(យានជំនិះ)
ឬរត់លេងតែម្នាក់ឯង នៅតាមដងផ្លូវសាធារណៈ ដែលកំពុងតែមានយានយន្ត ចរាចរច្រើន។
សូមចងចាំថា គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលវេលា នៅពេលណាដែលយើងមានការ
ធ្វេសប្រហែស៕

ដោយ៖ សិលា
វីដេអូ៖ afamily

 


Tags: car,  roll one boy,  crossing the road,  china,  video news