CamNews

ព័ត៌មានជាតិ 

ប្រពន្ធចុងតាមប្តី ដឹកប្រពន្ធដើម ចូលដេកផ្ទះ សំណាក់ ទាស់គ្នាផ្អើលសមត្ថកិច្ច

ភ្នំពេញ ៖ ប្រពន្ធចុងនិងប្រពន្ធដើម បានបង្កើតជម្លោះ ដោយសារតែទាមទារ យកប្តីរៀងៗខ្លួន ហើយហេតុ ការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្ទះសំណាក់ អង្គរមាស ផ្លូវលេខ១៩ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅពេលកើតហេតុ បុរសជាប្តីបានជិះម៉ូតូ ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-1249 ដឹកប្រពន្ធដើមចូល ក្នុងផ្ទះសំណាក់អង្គរមាស ហើយពេលនោះ ប្រពន្ធចុងបានដឹង ក៏បានទូរស័ព្ទមកប្តី ពីរទៅបីដង ប្តីមិនលើក តែប្រពន្ធដើម ជាអ្នកលើកជំនួស ដោយនិយាយឌឺដង ដាក់ទៅប្រពន្ធចុងថា បើចង់រកមករកផ្ទះសំណាក់អង្គរមាស ឮដូច្នេះប្រពន្ធចុង ទ្រាំមិនបាន ក៏ជិះម៉ូតូឌុបទៅជួបនៅផ្ទះ សំណាក់នោះតែម្តង ។

នគរបាលមូលដ្ឋាន បានបន្តទៀតថា ពេលនោះប្រពន្ធចុងបាន មកដល់មុខផ្ទះ សំណាក់អង្គរមាស ដើម្បី មករកប្រពន្ធដើម ជួបគ្នា ហើយផ្ទុះជាជម្លោះប្រតាយប្រតប់គ្នា រយះដៃរៀងៗខ្លួន ។

នគរបាលបានឲ្យដឹងថា ភ្លាមនោះ បុរសជាប្តី ដោយសារខ្លាចខ្មាសគេ បានគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។

ក្រោយកើតទំនាស់ ទាំងប្រពន្ធដើមនិងប្រពន្ធចុង ត្រូវបានសមត្ថកិច្ចនាំមកសាលាសង្កាត់ផ្សារកណ្តាលទី ២ដើម្បីសម្របសម្រួល ហើយពេលនោះភាគីប្រពន្ធចុង បានទាមទារម៉ូតូ ដែលបុរសជាប្តីជិះ ព្រោះថាម៉ូតូនោះ ជារបស់នាង ដែលនាងបានទិញបង់រំលោះ ហើយក៏ព្រមព្រៀងគ្នា ដោយ បុរសជាប្តី បានដឹកប្រពន្ធដើមចេញ ដោយទុកម៉ូតូឱ្យប្រពន្ធចុងវិញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news