CamNews

តារា 

Willaim Chan និង Michelle Wai ថើបគ្នារហូតដល់ ៥ ម៉ោង

William Chan Wai Ting និងនាង Michelle Wai កំពុងតែដំណើរការថតខ្សែភាពយន្តថ្មីរបស់ពូកគេ
ដែលមានចំណងជើងថា TRIAD ដែលនឹងត្រូវចាក់បញ្ចាំងនាខែក្រោយនេះ ប៉ុន្តែ William បានប្រាប់
ថាលោកខ្លាចតែមិត្តស្រីរបស់លោកបានទស្សនារឿងនេះហើយផ្អើលពេញរោងកុននោះទេព្រោះ
ក្នុងខ្សែភាពយន្តនេះ William Ting និង​នាង Michelle Wai គឺថតឈុតឆាកក្ដៅសាច់ថើបគ្នាពីយប់
រហូតដល់ភ្លឺទៀតផង។

ក្នុងខ្សែភាពយន្ត TRIAD គឺអ្នកទាំង ២ ដើរតួរជាគូស្នេហាដែលស្រលាញ់គ្នាផ្អែមល្ហែមល្អូកល្អើន
បេះមិនដាច់ ហើយក្នុងឈុតឆាកថើបគ្នាមួយនោះគឺគេត្រូវចំណាយពេលច្រើនណាស់ដើម្បីដាក់
អោយត្រូវគ្នាដែលពួកគេបានហាត់ថើបមាត់គ្នាអស់រយៈពេលជាង ៥ ម៉ោង។

Michelle បានប្រាប់ថាមកពីចេះតែមានអារម្មណ៍ថាអៀនបានជាមិនអាចថើបគ្នាបានត្រូវនឹងឈុត
ឆាកដែលអ្នកដឹកនាំរឿងតម្រូវអោយថត៕

ដោយ៖ ម៉ូកា
ប្រភពពី៖ asiancrunch 

 


Tags: william chanm michele wai chinese star movie kissing