សៀមរាប: កម្លាំងនគរបាលខេត្តសៀមរាប បានឆ្មក់ចូល ឃាត់ខ្លួនស្នងការរងខេត្តសៀមរាប
លោក អ៊ុំ អាំម៉ារ៉ា និង ក្រុមអ្នកលេងល្បែងមួយចំនួនទៀត ក្នុងហាងផឹកស៊ីមួយកន្លែងយីហោ
ម្លប់ស្បូវ ផ្លូវ ៦០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ ស្លក្រាម ខេត្តសៀមរាប កាលពីព្រលប់ថ្ងៃទី១០
ខែមិថុនា ឆ្នាំ២០១៣។ តែទោះជាយ៉ាងណា លោកស្នងការរង អ៊ុំ អាំម៉ារ៉ា និងមនុស្ស៣នាក់
ផ្សេងទៀត ត្រូវបានដោះលែងវិញ បន្ទាប់ពីរកឃើញថា មិនមានជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្ត
ល្បែងស៊ីសងនោះទេ គ្រាន់តែទៅអង្គុយស្រស់ស្រូបអាហារជួបជុំគ្នាពេលល្ងាចតែប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សត ណាឌី បានថ្លែងប្រាប់មជ្ឈ
មណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទនៅល្ងាចថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ថា ពិត
ជាករណីឃាត់ខ្លួន លោកស្នងការរង អ៊ុំ អំ ម៉ារ៉ា និងក្រុមអ្នកញៀនល្បែងមួយចំនួនពិតប្រាកដ
មែនកាលពីល្ងាចម្សិលមិញ។
បើតាមលោកឧត្តមសេនីយ៍ទោ សត ណាឌី បានបញ្ជាក់ថា លោកស្នងការរង អ៊ុំ អំម៉ារ៉ា និង
មនុស្ស៣នាក់ផ្សេងទៀត ត្រូវបានដោះលែងឲ្យមានសេរីភាព ឡើងវិញ បន្ទាប់ពីរកមិនឃើញ
ជាប់ពាក់ព័ន្ធការប្រព្រឹត្តល្បែង គឺគ្រាន់តែទៅអង្គុយផឹកស៊ីនៅកន្លែងនោះតែប៉ុណ្ណោះ។ ដោយ
ឡែកក្រុមមេល្បែង ៣នាក់ ត្រូវបានលោក កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់
ការបន្ត។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១០ ខែមិថុនា
ឆ្នាំ២០១៣ កម្លាំង សមត្ថកិច្ចបានចុះប្រតិបត្តិការ ឡោមព័ទ្ធហាង ផឹកស៊ីយីហោ ម្លប់ស្បូវ ផ្លូវ ៦០
ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយចាប់ខ្លួនមេល្បែង និងអ្នកញៀនល្បែង
ជាច្រើននាក់ ព្រមទាំងដកហូតរថយន្ត ៤គ្រឿង។
បើតាមប្រភព ក៏បានលួចបង្ហើបផងដែរថា លោកស្នងការរង អ៊ុំ អំម៉ារ៉ា និងអ្នកញៀនល្បែងជា
ច្រើននាក់ផ្សេងទៀត តែងឧស្សាហ៍នាំគ្នា ទៅលេងល្បែងនៅក្នុងហាង ផឹកស៊ីម្លប់ស្បូវខាងលើ
នេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល