ព្រះសីហនុ៖ ប្រជាពលរដ្ឋ និងសន្តិសុខផ្សារ សហការគ្នាដេញព័ទ្ធចាប់ជនសង្ស័យម្នាក់ ខណៈ
ពេលដែលមក យកប្រាក់៥ដុល្លា ថ្លៃលោះស៊ីមទូរស័ព្ទពីជនរងគ្រោះ ។ ហេតុការណ៍នេះកើត
ឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ១៤ ក្នុងផ្សារលើ ស្ថិតនៅក្នុងភូមិ១
សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពពត៌មានពីសមត្ថកិច្ចប្រចាំក្នុងផ្សារលើ បានឱ្យដឹងថាកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣
វេលាម៉ោង ១៩និង៣០នាទី ជនសង្ស័យឈ្មោះ នួន ប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ
(ទើបមកពីភ្នំពេញ) ប្រកប របរដើរសុំទានគេ បានប្រើប្រាស់កូនកាំបិតភ្ជង់កជនរងគ្រោះ គំរាម
យកទូរស័ព្ទ និងប្រាក់បានសម្រេច ពីជនរង គ្រោះ ឈ្មោះ សៀង បូបូ ភេទស្រី អាយុ២០ឆ្នាំ
មុខរបរអាជីវករ រស់នៅក្រុមទី១៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ខណៈពេលដែល
ជនរងគ្រោះកំពុង ហាត់ប្រាណ នៅសាលមហោស្រពចាស់ ស្ថិតក្នុង ក្រុម៤ ភូមិ២ សង្កាត់លេខ
២ ក្រុង-ខេត្តព្រះសីហនុ។ ដោយសារស្តាយស៊ីមទូរស័ព្ទ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣
នេះ ជនរងគ្រោះក៏សាកល្បង ទូរស័ព្ទចូលលេខរបស់ខ្លួន ហើយក៏បានធ្វើការចរចារ ជាមួយ ជន
សង្ស័យ រួចក៏ណាត់ជួបគ្នាក្នុងផ្សារលើ ដើម្បីលោះយកស៊ីមទូរស័ព្ទ វិញក្នុងតំលៃ ៥ដុល្លារ ។
ដូចការណាត់ជួបជនសង្ស័យរូបនេះក៏បានបង្ហាញខ្លួនព្រមទាំងបានយកទាំងទូរស័ព្ទ និងស៊ីមទូរ
ស័ព្ទមកជាមួយផង ។ បន្ទាប់ពីបានធ្វើការដោះដូរគ្នារួចភ្លាម ឃើញជនសង្ស័យដើររាងឆ្ងាយបន្តិច
ជនរងគ្រោះក៏ បានស្រែកឆោឡោ ឡើងធ្វើឱ្យផ្អើលគេឯង រួចក៏ដេញព័ទ្ធចាប់បានតែម្តង ។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ
ចំលើយ ៕
ជនរងគ្រោះ
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល