CamNews

ព័ត៌មានជាតិ 

កម្លាំងអាវុធហត្ថ បង្ក្រាប និងចាប់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន១២នាក់

រតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តរតនគិរី សហការជាមួយ កម្លាំងអាវុធហត្ថ ក្រុងបានលុង ដឹកនាំបញ្ជាផ្ទាល់ដោយ ព្រះរាជអាជ្ញារង ជា សុភក្រ្ត នៅល្ងាច និងយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤នេះ បានបើក ប្រតិបត្តិការ ចុះទៅបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ១២នាក់ ក្នុងនោះស្រី ៥នាក់ ខណៈកំពុងប្រើប្រាស់ និងចែកចាយ គ្រឿងញៀនៅ ផ្ទះសំណាក់ តាំងងី ហេង ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវ អស់រយះពេល៣ថ្ងៃ មកហើយនោះ កម្លាំង អាវុធហត្ថ បានប្រើប្រតិបត្តិការ ទ្រង់ទ្រាយធំ រហូតដល់ចុះ ទៅឆែកឆេ និងចាប់ខ្លួន មុខសញ្ញា ទាំងនេះ ព្រមទាំងដកហូតនូវ វត្ថុតាងមួយចំនួន ផងដែរ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថ ដើម្បីចាត់ការបន្តទៀត៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news