កំពង់ចាមៈ អ្នកស្រី គង់ សៀងអូន ប្រជាពលរដ្ឋរស់ នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ
ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បានអំពាវនាវរក យុត្តិធម៌ឲ្យប្តីរបស់ខ្លួន បន្ទាប់ពីបាន
បាត់បង់ជីវិត ក្នុងមន្ទីឃុំឃាំងដោយការផ្តន្ទាទោស ដ៏អយុត្តិធម៌ របស់តុលាការខេត្តកំពង់ចាម ។
អ្នកស្រី គង់ សៀងអូន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៣០ ខែកក្កដា
ឆ្នាំ២០១៣ ថាប្តី របស់ គាត់ឈ្មោះ មៀច សុខខឿន ត្រូវបានសាលាដំបូង ខេត្តកំពង់ចាម ផ្តន្ទា
ទោសដោយ អយុត្តិធម៌ ហើយ សម្រេច ដាក់ពន្ធនាគារ ដោយពុំមានភស្តុតាង ច្បាស់លាស់ ។
អ្នកស្រី គង់ សៀងអូន បន្តទៀតថា សាលាដំបូងខេត្តកំពង់ចាម មិនត្រឹមតែផ្តន្ទាទោស ប្តីរបស់
គាត់ដោយ អយុត្តិធម៌ នោះទេ ហើយថែមទាំងមិន ផ្តល់លទ្ធភាពងាយស្រួល ដល់ក្រុមគ្រួសារ
របស់គាត់ដើម្បីព្យាបាលជំងឺប្តី ថែមទៀត បើទោះបីជាមានការយល់ព្រមពីសាលាឧទ្ធរណ៍ដោយ
ទីបំផុតប្តីរបស់ត្រូវ បានស្លាប់ដោយសារជំងឺ ដែល អាចនិង ព្យាបាលបាន ។
ជុំវិញនិងករណីនេះ អ្នកស្រី គង់ សៀងអូន បានធ្វើការអំពាវនាវដល់ស្ថាប័ន មានសមត្ថកិច្ចគ្រប់
ជាន់ថ្នាក់ មេត្តា ផ្តល់កិច្ចអន្តរាគមន៍ ស្វែងរកយុត្តិធម៌តាម ផ្លូវច្បាប់ចំពោះប្តីរបស់គាត់ដែល បាន
បាត់បង់ជីវិត និងជាប់ពន្ធនាគារ ដោយអយុត្តិធម៌នេះផង ។
ចំពោះការលើកឡើងរបស់ អ្នកស្រី គង់ សៀងអូន នេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅអាច
ធ្វើការទំនាក់ទំនង សុំការបំភ្លឺពីសាលាដំបូងខេត្តកំពង់ចាម បាននៅឡើយទេ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល