CamNews

ព័ត៌មានជាតិ 

សម្តេចក្រុមព្រះ មិនរងរបួសទេ ខណៈអ្នកម្នាង អ៊ុក ផល្លា របួសបន្តិចត្រង់ក្បាល

កំពង់ចាម៖ នៅក្នុងគ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យភ្ញាក់ ផ្អើលចំក្បួនព្រះទីនាំង(រថយន្ត) របស់សម្តេចក្រុមព្រះ នរោត្តម  រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្រ្តស្រុកព្រៃឈ ខេត្ត កំពង់ចាម វេលាម៉ោងជាង ១២ និង៥០នាទីថ្ងៃនេះ បណ្តាលឲ្យសហសេវិករបស់ព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា  រងរបួសសរុប៦នាក់។ ជាមហាភ័ព្វសំណាងព្រះអង្គបានចាកផុតពីរងគ្រោះបើទោះបីជាព្រះអង្គគង់ក្នុងព្រះទីនាំង  ដែលត្រូវបានគៀរដោយរថយន្តដឹកដីជាអ្នកបង្កក៏ដោយ។

ឧប្បត្តិហេតុនេះ ពុំត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា ជារឿងនយោបាយនោះបាយនោះទេ ដោយបាន ចាត់ទុកថា នេះជាឧប្បត្តិហេតុ ហើយនិងការធ្វេសប្រហេសរបស់ក្រុមក្បួនព្រះទីនាំងរបស់ព្រះអង្គតែប៉ុណ្ណោះ  ដែលបានពើបប្រទះជាមួយរថយន្តដឹកដី។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េត ប៊ុនជិន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា ឧប្បត្តិគ្រោះថ្នាក់ចរាចរនៅខេត្តកំពង់ចាម សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនរងរបួសដល់ព្រះកាយនោះទេ ខណៈព្រះរាជអគ្គមហេសី  អ្នកម្នាង អ៊ុក ផល្លា បែកក្បាលបន្តិច រីឯព្រះទីនាំង BMW ប្រភេទ X5 (Smart Key) តម្លៃជាង ១៧ម៉ឺនដុល្លារ របស់ព្រះអង្គរងការបុកខូចខាតយ៉ាងដំណំ។ ក្រោយជួបឧប្បត្តិហេតុភ្លាមៗ សម្តេចក្រុមព្រះ និង អ្នកម្នាង ក៏បានប្តូររថយន្តថ្មីបន្តព្រះរាជ ដំណើរមករាជធានីភ្នំពេញវិញហើយ។

សូមបញ្ជាក់ថា នៅវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ រថយន្ដដឹកដីមួយគ្រឿង  បានបើកបុកចូលក្បួនព្រះទីនាំងរបស់សម្ដេចក្រុមព្រះ ដែលកំពុងធ្វើដំណើរត្រឡប់មកភ្នំពេញវិញ បណ្ដាលឱ្យ គៀរព្រះទីនាំងរបស់ព្រះអង្គ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៦អង្គ-នាក់។ នេះបើយោងតាមមន្រ្តីនគរបាលខេត្ត កំពង់ចាម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃ ឈរ ខេត្ដកំពង់ចាម ។

អធិការនគរបាលស្រុកព្រៃឈ លោក កែវ សៀងហ៊ន បានបញ្ជាក់ថា ខណៈដែលក្បួនរថយន្ដរបស់សម្ដេចក្រុម ព្រះ ដែលមានរថយន្ដស៊ីរ៉ែននាំមុខ កំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញនោះ ស្រាប់តែរថយន្ដដឹកដីមួយ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាសទិសក្បួន ហើយពេលផុតរថយន្ដស៊ីរ៉ែន រថយន្ដដឹក ដីបានបើកចូលក្បួនទៅគៀរព្រះទីនាំងរបស់ព្រះអង្គ រួចបន្ដទៅបុកគល់ឈើ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news car crash kompong cham royal khmer royal