ភ្នំពេញ៖ សាកសពទាហាន មួកខៀវកម្ពុជា ចំនួនពីរនាក់ ដែលបានស្លាប់ដោយសារ តែពុលអាហារ នៅប្រទេសម៉ាលី ខណៈ បំពេញបេសកកម្មក្រោមឆ័ត្រ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ខែមិថុនា កន្លងទៅនោះ បានដឹកមកដល់ កម្ពុជាហើយនៅវេលាម៉ោង ៧ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤។
ពិធីទទួលសពនេះត្រូវបានធ្វើឡើងបន្ទាប់ពីសាកសព ទាំងពីរនាក់បានមកដល់ព្រលានយន្ត ហោះអន្តរជាតិ ភ្នំពេញ ហើយមានការទទួលដោយនាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់ សង្គ្រាម និងមន្ត្រីយោធាជាច្រើនទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល