CamNews

ព័ត៌មានជាតិ 

សត្វពង្រួល ២ក្បាល ត្រូវបានកម្លាំង នគរបាលសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ចាប់បាន ចំណែកម្ចាស់ រត់គេច ខ្លួន

ពោធិ៍សាត់ ៖ សត្វពង្រួល ២ ក្បាល ដែលបុរសម្នាក់ ស្លៀកពាក់ឯកសណ្ឋានប៉ារ៉ា ដឹកតាមម៉ូតូ ម៉ាកឃ្លីក ពណ៌ក្រហម ហើយត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច ប្រដេញរថយន្តចំនួនពីរគ្រឿង ក្នុងទិសដៅ ពី ត្បូងទៅជើង នៅលើកំណាត់ផ្លូវលេខ ១៥៥ ស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត ពោធិ៍សា់ត់ ។

លោកអនុសេនីយ៍ឯក ជ្រា កល្យាណ ប្រធានក្រុមចល័ត នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ការដែលសមត្ថកិច្ចចាប់បានសត្វពង្រួលចំនួន ២ក្បាលនោះ គឺប្រព្រឹត្តិឡើង កាលពីវេលា ម៉ោងជាង ៥ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ។ លោក ជ្រា កល្យាណ បន្តថា បុរសដែលដឹកសត្វ ពង្រួលចំនួន ២ ក្បាល បង្កប់ក្នុងបាឡូនោះ នៅពេលដែលសមត្ថកិច្ច ដេញអស់ផ្លូវរត់ទៅមុខ បុរសនោះ ក៏បានបោះបាឡូបង្កប់សត្វពង្រួលនោះចោលតែម្តង ។ បច្ចុប្បន្នសត្វពង្រួលចំនួន ២ ក្បាលនោះ កំពុង រក្សាទុក នៅអង្គភាពស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការប្រគល់ជូនរដ្ឋបាលព្រៃឈើ ៕


ប្រភព៖ ដើមអម្ពិល


Tags: national news