ភ្នំពេញ ៖ ក្រុមចោរប្រដាប់ដោយ កាំភ្លើងខ្លី ២នាក់ បានចូលទៅចាក់សាំង នៅស្ថានីយប្រេងឥន្ទនៈ មួយកន្លែង រួចហើយ មិនព្រមឲ្យលុយនោះទេ ស្រាប់តែដកកាំភ្លើងខ្លី ចេញពីចង្កេះ គំរាមបាញ់សម្លាប់បុគ្គលិក ចាក់សាំងថែមទៀតផង។
យោងតាមរយៈ ខ្សែវីដេអូមួយ ដែលត្រូវបានគេបង្ហោះ និងចែកចាញតៗគ្នា ពេញប្រព័ន្ធទំនាក់ទំនងសង្គម Facebook បានថតយ៉ាងច្បាស់ នូវសកម្មភាព នៃក្រុមចោរប្រដាប់ ដោយអាវុធ ២នាក់ ដោយម្នាក់នៅចាក់សាំង និងម្នាក់ផ្សេងទៀត ប្រហែលជាចូលបន្ទប់ទឹក នៅក្នុងស្ថានីយប្រេង។
ប្រភពខាងលើ បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានកើតឡើង នៅស្ថានីយប្រេងឥន្ទនៈ តេលាទួលគោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣កន្លងទៅ នៅវេលាម៉ោងជិត ៣ទាបភ្លឺ។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខ្សែវីដេអូនេះ មិនបានបង្ហាញនូវការចាប់ខ្លួន ជនសង្ស័យទាំង ២នាក់នោះទេ ដោយពួកវាបានជិះ ម៉ូតូគេចខ្លួនបាត់ ដោយសុវត្ថិភាព៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល