CamNews

តារា 

អាថ៌កំបាំងពី Gangnam Style នៅកម្ពុជាផ្ទុះឡើង!

បន្ទាប់ពីការសម្តែងនា ចុងសប្តាហ៍កន្លងទៅ ពេញទីក្រុងភ្នំពេញ បុរសអាថ៌កំបាំង ដែលស្លៀក
ពាក់ពណ៌លឿង ដែលគេសង្ស័យថា កំពូលតារាចម្រៀងកូរ៉េ ម្ចាស់បទ Gangnam Style មក
សម្តែងនៅកម្ពុជានោះ ពេលនេះមន្ទិលសង្ស័យ ទាំងឡាយត្រូវបានបំភ្លឺហើយ។

ពាក្យចចាមអារ៉ាមដែលធ្វើអោយ មានភាពភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ ដោយសារតែការ
និយាយតៗគ្នា នៅតាម សាលារៀន ហាងកាហ្វេ និង facebook ត្រូវបានបំភ្លឺការពិតហើយ។
កាលពីប៉ុន្មានថ្ងៃមុន មានមនុស្សជាច្រើន បានសរសេរព័ត៌មាន និងចុះផ្សាយវីដេអូ អំពីកំពូល
តារាចម្រៀងកូរ៉េ ម្ចាស់បទ Gangnam Style ដែលពួកគេបានឃើញបុរសនោះ សម្តែងនៅតាម
កន្លែងផ្សេងៗ ក្នុងទីក្រុងភ្នំពេញ។

លោក សោម សំរេច អាយុ ២១ ម្ចាស់ហាងភេសជ្ជៈ នៅមាត់ទន្លេក្បែរព្រះបរមរាជវាំង បាន
និយាយទាំងភ្ញាក់ផ្អើលថា វាពិតជាមិនអាចទៅរួចមែន ដែលគាត់បានឃើញ Gangnam Style
សម្តែងនៅមុខវាំង ហើយមានមនុស្សជាច្រើន ចោមរោមមើលគាត់សម្តែង។ ពីមុនខ្ញុំតែងតែឮ
គេថា គាត់មកស្រុកខ្មែរ តែខ្ញុំមិនជឿទេ ពេលនេះគាត់មកទីនេះមែន! Gangnam Style មកសម្តែង
នៅស្រុកខ្មែរ ពិតជាអស្ចារ្យមែន។

លោក ហាន សុភ័ន ដែលជាអ្នកថតរូបដ៏ល្បីម្នាក់នៅកម្ពុជា បានបង្កើតទំព័រ facebook មួយថា
facebook.com/gangnamstyleincambodia ដែលអនុញ្ញាតិឲ្យមនុស្សគ្រប់រូបអាច Post រូបថត និង
វីដេអូនៃការសម្តែងនានរបស់ Gangnam Style នៅទីក្រុងភ្នំពេញ ។ លោក សុភ័ន បានថ្លែងថា
ខ្ញុំមិនទាន់បានឃើញការ សម្តែងរបស់Gangnam Style នៅឡើយទេ តែខ្ញុំសង្ឃឹមថា ពិតជាអាច
ជួបគាត់។

អ្នកលេង facebookនៅកម្ពុជាជាច្រើនបាននាំគ្នាចូលមើលទំព័រ facebook.com/gangnamincambodia ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មាន ទាក់ទងផ្សេងៗរបស់ Gangnam Style សម្តែងនៅកម្ពុជាដូចជា
រូបថត និងវីដេអូ នៃការសម្តែង Gangnam Style នៅភ្នំពេញ។

លោក ណាង ចំណាប់ ថាគាត់ពិតជាភ្ញាក់ផ្អើលណាស់ដែលបានឃើញ GangnamStyle ហើយគាត់
នឹង Post រូបភាព និងវីដេអូដែលគាត់ថត បានពីការសម្តែង Gangnam Style ចូលក្នុង facebook ៕

(រូបថតពី Facebook )

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: gangnamstyle cambodia entertainment star