សិល្បករ ហ្វាង យ៉ាង ទើបទទួលបានកំណត់ត្រាហ្គីនណេសជាលើកទី១៨ ដោយការ
ប្រមូលមនុស្សចំនួន១១៨នាក់ អោយចូលរួមសម្ដែងជាមួយពពុះទឹក និងតន្ត្រីនៅ ស្ទូឌីយោ
សាយអេន វើល ដែលបានបំបែកឯតទគ្គកម្មកាលពីលើក មុន ដែលមានមនុស្សចូលរួមតែ
១២៥នាក់។
លោក ហ្វាង យ៉ាង បាននិយាយថា៖ «ការបំបែកឯតទគ្គកម្មមួយលើកៗទាមទារឲ្យមានវិធី
សាស្ត្រ ក្នុងការសម្ដែងអោយកាន់តែពិសេសជាងលើកមុន»។
សិល្បករមក ពីក្រុង តូរ៉ុនតូ ប្រទេសកាណាដារូបនេះបានកែច្នៃការសម្ដែងពពុះទឹក អោយ
មានលក្ខណៈជាវិទ្យាសាស្ត្រ លាយឡំជាមួយតន្ត្រី សៀករហ័ស្សកម្ម និងកាំរស្មីពណ៌ឡា
ហ្ស៊ែរដ៏ចម្លែកសម្រាប់ខ្សែចក្ខុទស្សនកិច្ចទាំង ឡាយ។
ទស្សនីយភាពទាំងនោះ រួមមាន ការផ្លុំពពុះសាប៊ូយក្ស ការយកពពុះសាប៊ូធ្វើជារូបចម្លាក់
និងការញាត់ពពុះសាប៊ូចូលគ្នាពីធំទៅតូច រួចដកវាចេញពីគ្នាដោយមិនឲ្យពពុះនោះបែក។
អ្វីដែលពិសេសនៅ ក្នុង ការសម្ដែងលើកចុងក្រោយនេះ គឺមនុស្សដែលចូលរួមជាង១០០
នាក់ ត្រូវបានស្រោបដោយពពុះសាប៊ូដ៏វែងធំ ដែលជះពន្លឺដោយកាំរស្មីឡាហ្ស៊ែរចម្រុះ
ពណ៌ហាក់បីដូចជាពួកគេកំពុង នៅក្នុងពិភពសុបិនដូច្នោះដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD