CamNews

ព័ត៌មានជាតិ 

ស្រវឹងខ្លាំង ជិះម៉ូតូរេពេញថ្នល់ ប៉ះរថយន្ត គេរួចដេញ គប់កញ្ចក់គេទៀត

បាត់ដំបងៈ បុរសម្នាក់ ដែលគេអះអាងថា ជាអណិកជនខ្មែរ នៅអាមេរិកបានផឹក ស្រវឹងខ្លាំង
ជិះម៉ូតូរេពេញថ្នល់ ទៅប៉ះ រថយន្ត គេ រួចយកដុំថ្ម ដេញគប់កញ្ចក់ រថយន្តគេទៀត ត្រូវម្ចាស់
រថយន្តប្តឹង នគរបាលឲ្យចាប់ខ្លួន កាលពីវេលា ម៉ោង៨យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នៅ
ចំណុចខាងកើតស្ពាន លោក ស ខេង ក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ។

លោក មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា កាលពីវេលា
ម៉ោង៨យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នៅចំណុចខាងកើតស្ពាន លោក ស ខេង ក្នុងភូមិ
រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជនបង្កម្នាក់ឈ្មោះ អ៊ុំ សារ៉ន ភេទប្រុសអាយុ២៥ឆ្នាំ
សញ្ជាតិអាមេរិក មុខរបរជាគ្រូបង្រៀន សាលាឯកជន ភាសាអង់គ្លេសអង្គរ នៅម្តុំមាត់ស្ទឹង
សង្កែ រស់នៅផ្ទះ ជួល ក្នុងភូមិ១៣មករាឆ្នាំ២០១៣ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
បានផឹកស្រាស្រវឹង ជិះម៉ូតូ រេពេញថ្នល់ បង្កភាពអាណាធិបតេយ្យ សណ្តាប់ធ្នាប់សាធារណៈ
រួចបានទៅប៉ះរថយន្ត ជនរងគ្រោះឈ្មោះ វ៉ង គឹមហាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកលក់
គ្រឿង បន្លាស់រថយន្តនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ជនរងគ្រោះ បានស្តី
ឲ្យ ខឹងបានយកដុំថ្ម ដេញគប់ កញ្ចក់រថយន្ត ថែមទៀត ភ្លាមៗនោះ ម្ចាស់រថយន្តបានប្តឹង
កម្លាំងនគរបាល ដែលកំពុង ល្បាតពេលយប់ រួចធ្វើការឃាត់ខ្លួន យកមកស្នងការតែម្តង។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបាន យកដុំថ្មគប់កញ្ចក់ រថយន្តគេពិតប្រាកដ
មែន ដោយសារតែ ខ្លួនស្រវឹង ស្រានិងខឹងម្ចាស់ស្តីឲ្យ ភ្លាមៗនោះ ក៏មានសមត្ថកិច្ច មកឃាត់
ខ្លួនតែម្តង។

បច្ចុប្បន្នការិយាល័យ ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត
ដើម្បីចាត់ការបន្ត តាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ