CamNews

ព័ត៌មានជាតិ 

មេក្លោង រកស៊ីនាំមនុស្ស ទៅធ្វើការ ប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានឃាត់ខ្លួន

កោះកុងៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកោះកុង បានចេញដីកាបង្កាប់ ឲ្យចាប់ខ្លួន
បុរសម្នាក់ឈ្មោះ ម៉ក់ ទន ហៅតាក្របី ល្បីខាងរកស៊ីនាំមនុស្ស ចេញទៅប្រទេសថៃ ដោយ
ខុសច្បាប់ (ទៅធ្វើកម្មករ) តម្លៃក្នុងម្នាក់ ១០០០បាត ។ ជនឈ្មោះម៉ក ទន ខាងលើនេះល្បី
ឈ្មោះរាប់ឆ្នាំមកហើយ ខាងនាំមនុស្ស ចេញទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ គ្មាន
សមត្ថកិច្ចណាចាប់ខ្លួន បានឡើយ។ លុះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដោយគោរពនូវ បទ
បញ្ជារបស់សាលាដំបូងខេត្តកោះកុង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានធ្វើ ការឃាត់ខ្លួន
ឈ្មោះម៉ក់ ទន ហៅតាក្របី អាយុ៤៦ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ខេត្តកោះកុង ប្រពន្ធឈ្មោះ ឃឹម សារ៉ន ។ ដីកាបង្កាប់ឲ្យចាប់របស់សាលាដំបូងខេត្តកោះកុង
ចេញដោយ ចៅក្រមស៊ើបសួរ លោកចេង ប៊ុនលី ពីបទការនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់។

លោកវរៈសេនីយ៍ត្រី រស់ សុខឿន ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្ត
បានឲ្យដឹងថា ដោយគោរពតាមដីការបស់សាលាដំបូងខេត្តកោះកុង និងការចង្អុលបង្ហាញពីលោក
ឧត្តមសេនីយ៍ថុង ណារ៉ុង មេបញ្ជាការ និងលោកវរៈសេនីយ៍ឯក ស្រេង ហុង មេបញ្ជាការរង និង
នាយសេនាធិការ បានចាត់ឲ្យលោក ដឹកនាំកម្លាំងចុះស្រាវជ្រាវចាប់ខ្លួន ជនល្មើសបាន ទាន់ពេល
វេលានៅពេលឈ្មោះ ម៉ក់ ទន ហៅតាក្របីបំរ៉ុងធ្វើសកម្មភាពនាំមនុស្សចេញទៅប្រទេសថៃទៀត។

លោករស់ សុខខឿន បានឲ្យដឹងទៀតថា ឈ្មោះម៉ក ទន ហៅតាក្របី នេះ គឺស្ថិតនៅក្រោមការ
ស៊ើបអង្កេត យូរណាស់មកហើយ ទើបនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២  យើងអនុវត្តន៍តាមដីការបស់
សាលាដំបូង ខេត្តកោះ កុងបានចាប់ខ្លួនឈ្មោះខាងលើបានសម្រេច។ ឥឡូវលោកកំពុងកសាង
សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។

ប្រភពពីប្រជាពលរដ្ឋ  បាននិយាយថា តាក្របីនេះ ល្បីឈ្មោះយូរឆ្នាំមកហើយ ខាងនាំមនុស្សចេញ
ទៅ ប្រទេសថៃ ខុសច្បាប់ ហើយជំនាញខាងរត់ការទៀត តែឥឡូវត្រូវជាប់ខ្នោះអហខេត្ត ពួកគាត់
សប្បាយចិត្ត ណាស់ដោយជនល្មើស មើលឃើញតែផលប្រយោជន៍ខ្លួន ពុំគិតពីអាយុជីវិតខ្មែរដូច
គ្នាទៀត។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋសូមកោតសរសើរកម្លាំងអហខេត្តកោះកុង នៅរយៈ
ពេល១២ខែនេះ លោកបានបង្រ្កាបរាល់បទល្មើសជាច្រើន មិនឲ្យរត់រួចខ្លួនឡើយ តែចំពោះឈ្មោះ
ម៉ក់ ទន ហៅតាក្របីវិញសូម ឲ្យខាងតុលាការដាក់ទោសឲ្យធ្ងន់ផង៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ