CamNews

ព័ត៌មានជាតិ 

ទស្សនាវីដេអូ ម្ចាស់ផ្ទះលក់ គ្រឿងសំណង់ វាយជាមួយចោរប្លន់ នៅខេត្តព្រះសីហនុ

វីដេអូឃ្លីបរយៈពេលជាង១នាទីនេះ គឺជាសកម្មភាព របស់ចោរថ្លើមធំប្រដាប់កាំភ្លើងខ្លីពីរនាក់
បានចូលប្លន់ផ្ទះអ្នកលក់គ្រឿងសំណង់ នៅខេត្តព្រះសីហនុទាំងកណ្តាលថ្ងៃ ហើយត្រូវបាន
គេយកមកបង្ហោះ ចែកចាយទទួលបានការពេញនិយមបំផុតនៅលើបណ្តាញសង្គមហ្វេស
ប៊ុក។ អ្វីដែលអស្ចារ្យនោះ ម្ចាស់ផ្ទះជាជនរងគ្រោះ បាននាំប្រតាយប្រតប់ជាមួយក្រុមចោរ
រហូតចាប់បានចោរម្នាក់ និងវាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។

ម្ចាស់ផ្ទះពិតជាក្លាហានតដៃ ជាមួយក្រុមចោរទាំងពីរនាក់នោះណាស់ ដោយវាយតប់គ្នា ទៅ
វិញទៅមក រហូតដល់ ក្រុមចោរទាំងពីរនោះ មិនមានឱកាស បាញ់កាំភ្លើងនោះទេ។ តែបើ
តាមមើលសកម្មភាពវីដេអូនេះទៅ ម្ចាស់ផ្ទះពិតជាមានសំណាងខ្លាំង ព្រោះក្រុមចោរបាន
អាមេកាំភ្លើងជាច្រើនដង តែទំនងជាមានបញ្ហា ទើបគ្មានឱកាសបាញ់លើជនរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ នៅផ្ទះ
លក់គ្រឿងសំណង់ សំបុកត្រចៀកកាំ ដូរលុយ និងវេរលុយ ស្ថិតក្នុងក្រុម២ ភូមិ២ សង្កាត់
លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើក្រុមជន
សង្ស័យ៣នាក់ ប្រដាប់ ដោយកាំភ្លើងខ្លី២ដើម បានសម្រុកចូលភ្ជង់ និងប្លន់ផ្ទះ លោក កែវ ផូរ
អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ យីន អាយុ ៤៣ឆ្នាំ មានទីតាំងនៅចំហៀងផ្សារលើ យី
ហោផ្ទះ៤០០។ ជនរងគ្រោះប្រកបរបរលក់ទឹកមាត់ត្រចៀកកាំ និងសំបុកត្រចៀកកាំ ឧបករណ៍
នេសាទ ព្រមទាំង មានដូរលុយ និងវេរលុយផងដែរ។

តាមសាក្សីបានបន្តឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ ម្នាក់បានបន្លំធ្វើជាចូលទិញ
ផ្លែសន្ទូច និងម្នាក់ ទៀតធ្វើជាដូរលុយ ខណៈពេលម្ចាស់ផ្ទះកំពុងរាប់លុយដូរ ជនសង្ស័យបាន
ដកកាំភ្លើងខ្លីមកភ្ជង់ និងវាយក្បាល ជនរងគ្រោះបំណងប្លន់ទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះស្រែក
ឆោឡោឡើង ធ្វើឱ្យជនសង្ស័យម្នាក់ ភ័យស្លន់ស្លោរត់ ឡើងម៉ូតូឌ្រីមសង់ ដែលបក្ខពួកម្នាក់
ទៀត ចាំនៅខាងក្រៅ ពណ៌ខ្មៅ គេចខ្លួនបាត់ស្រមោល ចោលបក្ខពួកម្នាក់នៅ កន្លែងកើត
ហេតុ ហើយត្រូវប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាព័ទ្ធចាប់ និងវិនិច្ឆ័យទោសដោយកណ្តាប់ដៃ
និងរន្ទះ ជើងស្ទើរក្ស័យសង្ខារ ទើបប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយពេលឃាត់ខ្លួន និងត្រូវប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួនហើយនោះ ជនសង្ស័យបាន
ឆ្លើយប្រាប់សមត្ថកិច្ច ទាំងវង្វេងវង្វាន់ថា ខ្លួនមានឈ្មោះ អ៊ិត ស៊ីថា អាយុ ៣២ឆ្នាំ មុខរបរជាង
សំណង់ ទីលំនៅភូមិដងទង់ ខេត្តកោះ កុង។

ជនសង្ស័យរូបនេះ កាន់កាំភ្លើងម៉ាក កា៥៤ មាន៦គ្រាប់ និង១ដើមទៀត ដែលបក្ខពួកបោះ
ចោលម៉ាក កា៥៩មាន ៥គ្រាប់ ។ ក្រោយសួរនាំជនសង្ស័យត្រូវបញ្ជូនទៅកាន់អធិការដ្ឋាន
នគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និង ឈានទៅចាប់ខ្លួនជនសង្ស័យ២នាក់ទៀត
ដែលកំពង់រត់គេចខ្លួន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ