CamNews

ព័ត៌មានជាតិ 

ស្រវឹងស្រាបើករថយន្តបុកដើមឈើ រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ម្ចាស់រថយន្តត្រូវគេវាយកញ្ជក់យកចេញ

ភ្នំពេញ៖ បុរសម្នាក់មិនទាន់ ស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត របស់ខ្លួន ទៅបុកដើម
ឈើមួយដើម រួចហើយរេចង្កូតទៅបុកចូលផ្ទ ប្រជាពលរដ្ឋ យីហោ ងួន វែង ជួសជុល ម៉ាស៊ីន
បោក  ម៉ាស៊ីត្រជាក់ និង ទូទឹកកក គ្រប់ប្រភេទ បណ្តាលឲ្យ រថយន្តក្រឡាប់ ផ្ញើជើងឡើងលើ
ត្រូវបាន ប្រជាពលរដ្ឋ ជួយវាយកញ្ចក់ ដើម្បីយកអ្នកអ្នកបើក រថយន្ត ចេញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ៣៖៣០នាទី យប់រំលងអាធ្រាត្រ
ចូលថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៣ ស្ថិតនៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្តោយ ផ្លូវ
២៧១ សង្កាត់សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក បណ្តាលឲ្យអ្នកបើក រថយន្ត រងរបួស រថ
យន្ត ខូចខាត និងផ្ទះប្រជាពលរដ្ឋ រងការខូចខាត ផងដែរ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ  បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ស៊ីអវី
មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-2278  ពណ៌កណ្តុប្រមេះ ក្នុងទិសដៅ ពីជើងទៅត្បូង
តាមបណ្តោយផ្លូវ លេខ ២៧១  លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូត ទៅបុកដើម
ឈើមួយ ដើមនៅតាមផ្លូវ បណ្តាល ឲ្យដួល រួចហើយ ក៏បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ
បណ្តាលឲ្យរង ការខូចខាត យ៉ាងច្រើន។

ភ្លាមៗនោះ ប្រជាពលរដ្ឋ នៅតាមផ្លូវ បាននាំគ្នាយកដុំថ្ម វាយកញ្ចក់រថយន្តឲ្យបែក រួចហើយ
យកអ្នកបើកបរចេញ ពីរថយន្ត ។  ជាមួយគ្នានេះ នៅកន្លែងកើតហេតុ គេបានឃើញ ស្បែក
ជើង របស់មនុស្សស្រី  មួយគូផងដែរ ដូច្នេះគេសង្ស័យថា ក្នុងរថយន្ត មានមនុស្សជិះពីរនាក់
ប៉ុន្តែក្រោយពេលកើតហេតុ មនុស្សស្រីនោះ បានចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ច ចរាចរណ៍ បានមកជួយអន្តរាគមន៍ ៕

ផ្តល់សិទ្ធិដោយ ៖​ ដើមអម្ពិល


Tags: international news strange entertainment social