ភ្នំព្រះ គឺជាតំបន់វប្បធម៌ និងប្រវត្តិសាស្ត្រមួយ មានចម្ងាយ១គ.ម ពីផ្សារឆ្លូង។ មានអាស្រម
និងព្រះពុទ្ធរូបដ៏ធំមួយ ដែលមនុស្សមកពីកន្លែងផ្សេងៗ បានទៅលេងកម្សាន្ត។ គេនិយាយ
ថារូបសំណាកព្រះពុទ្ធនេះ ធ្វើពីឈើតាត្រាវ ដែលអណ្តែតតាមទន្លេមេគង្គ ពីប្រទេសឡាវ
ហើយមកជាប់នៅនឹងកំពង់ទឹកវត្តមួយ ដែលឥលូវមានឈ្មោះថា វត្តសិលានទីឆ្លូង។
ឧបាសក និងឧបាសិកាក្នុងវត្តបាននាំគ្នាយករូបសំណាកនោះ មករក្សាទុកក្នុងវត្ត ដើម្បីធ្វើ
ជាគ្រឿងសក្ការៈបូជា។ ក្រោយមក រូបសំណាកនេះបានពន្យល់សប្តិអ្នកភូមិថា ការយករូប
សំណាកនោះ ទៅដាក់នៅលើភ្នំខាងចុងភូមិនោះ នឹងផ្តល់នូវសុខភាពល្អ និង ភាពរុងរឿង
ដល់អ្នកភូមិ។ គេក៏បានធ្វើតាម ហើយតាំងពីពេលនោះមកគេក៏បានហៅភ្នំនោះថា “ភ្នំព្រះ”៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-អគារដ៏ចម្លែកកំពស់ ១៧ជាន់ មាននាគយក្ស ដ៏មហិមា ព័ទ្ធជុំវិញ
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច
-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ស្រស់ស្អាត និង ល្បីល្បាញ បំផុត នាសម័យដើម ប្រាសាទគុករកា
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia