CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច

ភ្នំ​សន្ទូច គឺជា​តំបន់​ទេសចរណ៍ ​ដ៏​ពេញនិយម​មួយ ដែលសម្បូរទៅដោយទេសភាព ដ៏ស្រស់
ត្រកាល ដែលមានទីតាំងស្ថិតនៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀ​ ក្នុងខេត្តកំពង់ឆ្នាំង។

ភ្នំ​សន្ទូច ជាកន្លែងកំសាន្តរីករាយមួយ ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាកន្លែងតែ
មួយគត់ ដែល​ត្រូវបាន​ភ្ញៀវទេសចរជាតិ និង អន្តរជាតិ​ ជាច្រើន​ស្គាល់ដោយ​សារ តំបន់នេះ
ពោរពេញដោយទិដ្ឋភាពស្រស់ស្អាត និង ខ្យល់អាកាសបរិសុទ្ធ​។

​អ្នក​នឹង​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ ​៣​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ឬ​ប្រហែល​៩៤​គម ពី​ភ្នំពេញដើម្បី​ទៅ​
ដល់​រមណីយដ្ឋាន​ភ្នំ​សន្ទូច​នេះ​។ ភ្នំ​សន្ទូច   គឺជា​រមណីយដ្ឋាន ​ធម្មជាតិ និង ​វប្បធម៌​ដ៏​ស្រស់
ស្អាត​មួយ ដែល​ផ្តល់ឲ្យ​ភ្ញៀវ​ទេសចរ និង​អ្នកស្រុក  នូវ​ផាសុកភាព និង​  ការសម្រាកលំហែ​
កាយ ពី​ភាពស្មុគស្មាញ​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។

​អ្នកស្រុក​នៅ​ទីនោះ ជា​ធម្មតា​ទៅ​លេង​ភ្នំ​សន្ទូច ដោយសារ​ភាពស្ងប់ស្ងាត់ និងមាន​ទីតាំង​ដ៏
​អំណោយផល​។ មាន​ផ្ទាំងថ្ម​ធំៗជាច្រើនដែល​ទាក់ទង​នឹង​រឿងព្រេង​នៅទីនេះ​។ កន្លែង​នេះ
​មាន​ទេសភាព​ស្រស់ស្អាត នាំឲ្យ មាន​ការថត​ខ្សែភាពយន្ត និង ​ចម្រៀង​កាយវិការ​ជាច្រើន
នៅលើ​ភ្នំ​សន្ទូច​នេះ​៕ ​

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ ក្នុងព្រៃជ្រៅ សម្បូរដោយសត្វ និង ព្រៃឈើ ធំៗ គ្រប់ប្រភេទ លំផាត់
-តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ចម្លែក និង ស្រស់ស្អាតបំផុត ដែលមានក្នុងរឿងព្រេងនិទានខ្មែរ

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia.

តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង
ព្រេងនិទានខ្មែរ ភ្នំសន្ទួច

Tags: Travel Phnom San Touch Kampongchnang Province