CamNews

ព័ត៌មានជាតិ 

រាំធុងបាស់ ក្នុងពិធីមង្គលការ ជាន់ជើងគ្នា បន្តិចបន្តួច ទាញពូថៅ កាប់ក្បាល រងរបួសធ្ងន់

កំពង់ឆ្នាំងៈ ជនសង្ស័យ ដែលគេអះអាងថា ជាជនទំនើង ដែលសង្គមស្អប់ខ្ពើម បានរត់គេច
ខ្លួនបាត់ ដោយសុវត្ថិ ភាព ក្រោយពីបានកាប់ ទៅលើបុរសម្នាក់ចំនួន ៣ ពូថៅ ចំក្បាល និង
ចង្ការរងរបួសធ្ងន់ ដោយសារតែរាំជាន់ជើងគ្នា បន្តិចបន្តួចតែប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣
  ក្នុងពិធីរាំធុងបាស់ សប្បាយ ក្នុងកម្មវិធីមង្គលការមួយ ស្ថិតនៅក្នុងភូមិ ព្រៃគ្រីជើង ឃុំព្រៃគ្រី
ស្រុកជលគកី ខេត្តកំពង់ឆ្នាំង ។

សាក្សីពីកន្លែងកើតហេតុ ជាច្រើននាក់ បានឲ្យដឹងថា ក្នុងពិធីរាំលេងសប្បាយ ដោយមានអ្នកខ្លះ
ពោរពេញដោយ ភាពស្រវឹងរាំកន្ត្រាក់ ហ៊ោរកញ្រ្ជៀវ ហើយគេឃើញជនដៃដល់ បានរាំនៅកៀក
គ្នាជាមួយជនរងគ្រោះ ខណៈកំពុង តែរាំសប្បាយ ជនរងគ្រោះក៏បានជាន់ជើងជនដៃដល់ ក៏ប្រ-
ទូស្តរាយពាក្យសំដីឡើង ទោះជាមានការសូមទោសពី ជនរងគ្រោះក៏ដោយ ។ ឃើញមានសភាព
បែបនេះ ប្រជាពលរដ្ឋបាននាំគ្នាឃាត់ និងបំបែកគ្នារៀងៗខ្លួន ជនរង គ្រោះបានដើរចេញទៅខាង
ក្រៅរោងការ ហើយជនដៃដល់ឃើញមានឱកាសល្អ ក៏បានស្ទាក់កាប់ជនរងគ្រោះ ចំនួន ៣ ពូថៅ
នៅមុខរោងការបណ្តាលឲ្យ ជនរងគ្រោះដួលដេកស្តូកស្តឹង នៅក្នុងថ្លុកឈាមតែម្តង  ។

សាក្សីខាងលើ បានបន្តឲ្យ ដឹងថា ជនរងគ្រោះ មានឈ្មោះ យ៉ន ហ៊ឺ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់
នៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបារាយ ខេត្តកំពង់ចាម ហើយត្រូវជាក្មួយបង្កើតរបស់ ឪពុក-
ម្តាយខាងកូនកម្លោះ   ដោយឡែក ជនដៃដល់ មានឈ្មោះ ហឿន ហេង ភេទប្រុស អាយុជាង
២០ ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

ក្រោយហេតុការណ៍ ជនរងគ្រោះត្រូវបានបញ្ជូន ភ្លាមៗ ទៅកាន់មណ្ឌលសុខភាព ស្រុក ជល
គិរី ដើម្បីឲ្យ ក្រុមគ្រូពេទ្យ ជួយសង្គ្រោះ បន្ទាន់ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ស្រ-
មោល ដោយសុវត្ថិភាព ។

មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំព្រៃគ្រី បានឲ្យដឹងថា ជនរងគ្រោះទំនងជាមិនមែនរងរបួស និង
ពូថៅនោះទេ  បើ យោងតាមមុខរបួសនីមួយៗជនរងគ្រោះ អាចមានជនដៃដល់ច្រើននាក់ ព្រួត
វាយ ព្រោះមុខរបួសខ្ទាំសាច់ជុំវិញ ។

អធិការនគរបាលស្រុក ជលគិរី លោក ម៉ម ហុន បានឲ្យដឹងថា ជនរងគ្រោះ និងជនដៃដល់ នៅ
ពេលហេតុការណ៍ ដំបូង មានចាស់ទុំចាប់បំបែកឲ្យ ទៅផ្ទះរៀងៗខ្លួន ប៉ុន្តែមិនដឹងជាមូលហេតុអ្វី
បានជាត្រឡប់មកវិញ បង្កអំពើ ហិង្សាធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋជាភ្ញៀវ និងញាតិ
ជិតខាង ទៅវិញ ។

អភិបាលស្រុកជលគិរី លោក យិន សាវ៉េន បានឲ្យ ដឹងថា ករណីខាងលើលោកពុំទាន់ ដឹងពីមូល
ហេតុរឿងរ៉ាវ ជាក់លាក់ណាមួយនៅឡើយទេ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣នេះពីព្រោះ
មិនមានសេចក្តីរាយការណ៍ ណាមួយ ដែលនិយាយអំពីរឿងរ៉ាវខាងលើឡើយ ។

បើទោះយ៉ាងណា សមត្ថកិច្ចនគរបាល ស្រុកជលគិរី បានកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ជន
សង្ស័យមកផ្តន្ទា ទោសទៅតាមនីតិវិធីច្បាប់ ៕  

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ