កោះកុងៈរដូវវស្សា បានឈានចូល មកដល់ ដែលមានភ្លៀង ធ្លាក់មួយថ្ងៃ មួយយប់ កាលពីថ្ងៃទី១៥
ខែកក្កដា ឆ្នាំ២០១៣ ហើយនៅបន្ដភ្លៀងធា្លក់ទៀត ដែលធ្វើឱ្យ មានការលិចលង់ ផ្លូវនិងទីលំនៅដ្ឋាន
របស់ប្រជាពលរដ្ឋ មួយចំនួន ប៉ុន្ដែមិន បណ្តោល ឱ្យមានគ្រោះថ្នាក់ ដល់ជីវិតប្រជាពលរដ្ឋណា ម្នាក់
នោះទេ វាគ្រាន់តែធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយតែប៉ុណោ្ណះ។
ហើយធ្វើឱ្យប្រជាលរដ្ឋដែលរស់នៅតាមតំបន់ដីកោះនិងរស់នៅតាមតំបន់មាត់ព្រែកពិបាកដែលមាន
មុខរបរធ្វើនេសាទ ព្រោះមានភ្លៀងខ្យល់ធ្លាក់យ៉ាងខ្លាំង ពីព្រោះ គិតពីបញ្ហាគ្រោះថ្នាក់ដែរ។ ភ្លៀង
ធា្លក់មួយថ្ងៃ មួយយប់ហើយមិនទាន់រាំងនេះ បានធ្វើឱ្យមានការ លិចផ្លូវភូមិ៣សង្កាត់ ស្មាច់មានជ័យ
សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្ដកោះកុង។
មជ្ឈដ្ឋានពីប្រជាពលរដ្ឋ ជាច្រើនបាននិយាយថាខេត្ដកោះកុងជាខេត្ដមួយ ដែលនៅជាប់មាត់សមុទ្រ
មិនគួរណាមានភ្លៀងលិចផ្លូវសោះ នេះមកពី ប្រព័ន្ធលូវាតូចហើយសំបូរទៅដោយល្បាបភក ស្បោង
គ្មានការស្ដារ នៅពេលខែប្រាំង ហើយណាមួយប្រព័ន្ធផ្លូវ ទឹកត្រូវអ្មកមានលុយ និង អ្នកមានអំណាច
រំកិលម្ដងបន្ដិចធ្វើឱ្យប្រព័ន្ធផ្លូវត្រូវនៅតូចហើយកន្លែងខ្លះមានផ្លូវតែគ្មានប្រព័ន្ធលូឡើយនេះ ជាហេតុ
ដែល ធ្វើឱ្យទឹកហូរចុះទៅ សមុទ្រមិនទាន ។
មតិជាច្រើន បានរិះគន់ អាជ្ញាធរ និងមន្ទីរសាធារណកា ដោយពុំបានដើរមើលនៅបញ្ហានេះសោះនៅ
រដូវវស្សាជារដូវភ្លៀងធា្លក់។ ហេតុនេះហើយ ទាំងអាជ្ញាធរ ទាំំងមន្ទីរ ដែលពាក់ព័ន្ធទាំងអស់ ត្រូវដើរ
មើលផង មិនត្រូវនៅតែក្នុងផ្ទះទេ ហើយមុនពេលកសាងផ្លូវនិមួយៗត្រូវសិក្សាឱ្យបានច្បាស់ពីព្រោះ
លិចម្ដងៗ ពិបាកណាស់ ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល