CamNews

ព័ត៌មានជាតិ 

ឃាត់ខ្លួនមន្រ្តី នគរបាល ទាំងពីរនាក់ បន្ទាប់ពីបាញ់ម្ចាស់ រថយន្តដឹកម្ទេស ក្រោយពីទារ លុយមិនបាន

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អធិការ នគរបាលខណ្ឌ ទៀង
ច័ន្ទសា បានឃាត់ខ្លួន មន្រ្តីនគរបាល ចំនួន២នាក់ ដែលបាន បាញ់ប្រហារ ម្ចាស់រថយន្ត ដឹក
ម្ទេស បណ្តាលឲ្យរងរបួសធ្ងន់ ចំស្មា កាលពីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ
២០១៣ ស្ថិតនៅជិតស្ពាន លីយ៉ុងផាត់ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោយពីមន្រ្តីនគរ
បាល ទាំងពីរនាក់នេះ បានទារលុយ ពីម្ចាស់រថយន្ត ខាងលើមិនបាន។

ប្រតិបត្តិការ ស្រាវជ្រាវ តាមចាប់ ជនសង្ស័យ ទាំងពីរនាក់នេះ ដែលជាមន្រ្តីនគរបាល បានធ្វើ
ឡើងកាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ក្រោយពីមានបទបញ្ជា របស់លោកស្នងការ
នគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង នគរបាល ទទួលបន្ទុក
កណ្តាល យុត្តិធម៌ លោក ជួន ណារិន្ទ ។

អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ច័ន្ទសា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់
លោក ក្រោមបទបញ្ជារបស់ លោកស្នងការ និងស្នងការរង ទទួលផែន បានធ្វើការ ស្រាវជ្រាវ
យ៉ាងយកចិត្តទុកដាក់ និងឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះ ដែលជា
មន្រ្តីនគរបាល ក្រោយពីបានបាញ់ ម្ចាស់រថយន្តទួរីស ដឹកម្ទេស បណ្តាលឲ្យ រងរបួសធ្ងន់ កាល
ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ដោយសារតែ តាមទារលុយ។

យ៉ាងណាក៏ដោយ មិនទាន់មានការ បញ្ជាក់ថា មន្រ្តីនគរបាលទាំងពីរនាក់ ធ្វើការនៅអង្គភាព
ណានោះទេ។ លោក ទៀង ច័ន្ទសា បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបាន
ឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការ តាមផ្លូវ
ច្បាប់។

សូមបញ្ជាក់ថា ម្ចាស់រថយន្តទួរីសរកស៊ីដឹកបន្លែ ពីស្រុកកោះធំ ខេត្តកណ្តាល ឆ្ពោះទៅព្រំដែន
ខេត្តប៉ៃលិន ត្រូវបានជន សង្ស័យចំនួន២នាក់ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះ
គោ បាញ់ប្រហារមួយគ្រាប់ចំស្មា បណ្តាល ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២ និង១៥នាទី
យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិត នៅជិតស្ពានលី យ៉ុងផាត ក្នុងសង្កាត់
ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ការបាញ់ប្រហារនេះ បានកើតមានឡើង បន្ទាប់ ពីជនសង្ស័យទាំង
ពីរតាមទារលុយមិនបានពីជនរងគ្រោះ។

អ្នកស្រី វ៉ាត ស្រីលក្ខណ៍ អាយុជាង២០ឆ្នាំ ជាភរិយារបស់ជនរងគ្រោះ ឈ្មោះ ឌី វិចិត្រ អាយុ
២៩ឆ្នាំ រស់នៅក្នុង ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់ដើមអម្ពិល
នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ពេល កំពុងមើលថែប្តីថា មុនពេលកើតហេតុប្តីរបស់គាត់ ជាមួយ
ប្អូនប្រុសម្នាក់ទៀត បានបើករថយន្តទៅដឹកម្ទេស ពី ស្រុកកោះធំ លុះពេលមកដល់ភ្នំពេញ បាន
ចូលយកអ្នកស្រីទៅទាំងអស់គ្នា។

អ្នកស្រី វ៉ាត ស្រីលក្ខណ៍ បានបន្តថា ពេលបើករថយន្តដល់ចំណុចកើតហេតុ មានបុរស២នាក់
ជិះម៉ូតូ២គ្រឿង ស្លៀកពាក់ឯកសណ្ឋាន ជានគរបាល ពណ៌ទឹកគោ បានជិះតាមពីក្រោយហើយ
គិតតែជេរបញ្ចោរទំនងចង់សុំ លុយ។

ភ្លាមៗនោះពួកគេទាំងពីរនាក់ បានទាញដុំថ្មគប់លើរថយន្តបណ្តាលឲ្យបែកកញ្ចក់។ អ្នកស្រីបន្ត
ទៀតថា នៅពេលឃើញបែបនេះ ប្តីរបស់អ្នកស្រីបានចុះពីរថយន្ត ក៏ត្រូវជនសង្ស័យម្នាក់ ទាញ
កាំភ្លើងបាញ់១គ្រាប់ចំស្មា ហើយគេចខ្លួនបាត់។ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក់ព្យាបាលនៅ
មន្ទីរពេទ្យកាល់ម៉ែត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ