CamNews

ព័ត៌មានជាតិ 

ស្ថានទូត អាម៉េរិកាំង ទទួលយក ជនជាតិរបស់ខ្លួន ដើរស្រាត តាមដងផ្លូវ ទៅព្យាបាល និងបញ្ជូនត្រឡប់ ទៅស្រុកវិញ

ភ្នំពេញៈ ពលរដ្ឋអាម៉េរិកាំងម្នាក់ ដែលត្រូវបានបញ្ជូន មកកាន់មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ
បន្ទាប់ពីបានដើរស្រាត តាមដងផ្លូ វក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាល្ងាចថ្ងៃទី១៣
ខែ តុលា ឆ្នាំ២០១៣ កន្លងមកនេះ ត្រូវបានស្ថានទូតអាម៉េរិក មកទទួល ដើម្បីរៀបចំឯកសារ
ត្រឡប់ ទៅស្រុកកំណើតវិញ ។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ លោក សន សុផល
បានថ្លែងឲ្យដឹងថា នៅម៉ោងប្រមាណ៦ ល្ងាចថ្ងៃទី១៤ ខែតុលា ម្សិលមិញនេះ តំណាងស្ថាន ទូត
អាម៉េរិកំាង បានមកទទួលពលរដ្ឋរបស់ខ្លួន ដែលបានដើរស្រាត អុកឡុកពេញដងផ្លូវ ក្នុង មូល
ដ្ឋានសង្កាត់ទន្លេបាសាក់ ពីមន្ទីរសង្គមកិច្ចត្រឡប់ទៅវិញហើយ ។

លោក សន សុផល បានថ្លែងបន្តទៀតថា តំណាងស្ថានទូតអាម៉េរិកាំង បានបញ្ជាក់ថា ពួកគេ នឹង
យកពលរដ្ឋរបស់ខ្លួន ទៅធ្វើការអប់រំបន្ត ហើយធានាថា និងធ្វើការព្យាបាល រួចរៀបចំ ឯកសារ តាម
ផ្លូវច្បាប់បញ្ជូន ទៅកាន់ប្រទេសកំណើតវិញ ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ពលរដ្ឋអាម៉េរិកាំងម្នាក់ ឈ្មោះ ទីម៉ូធី រ៉ូសេន
ប៊ែក (Timothy Rosenberg) អាយុ២២ ឆ្នាំ ជាជនអានាថាវិបល្លស ស្មារតី បានដើរអុកឡុក និងបង្ក
ភាពរញ៉េរញ៉ៃតាមទីសាធារណៈ ក្នុងសង្កាត់ទន្លេបាសាក់ ត្រូវបានក្រុមអាជ្ញាធរ ចាប់ បញ្ជូនមកកាន់
មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ បន្ទាប់រំលងបានមួយថ្ងៃ ខាង ស្ថានទូត ក៏បានមក
ទំនាក់ទំនង ទទួលពលរដ្ឋរបស់ខ្លួន ដើម្បីស្វែងរកក្រុមគ្រួសារ ហើយបញ្ជូនត្រឡប់ទៅវិញ ក្នុងនោះ
ដែរ ខាងមន្ទីរសង្គមកិច្ច ក៏បានប្រគល់សម្ភារទូរស័ព្ទដៃ១ គ្រឿងម៉ាក Iphone ពណ៌ស ឲ្យលោក
ថោយ អាំយ រ៉ីត (Toy I Reid) ផ្នែកកុងស៊ុល របស់ស្ថានទូតអាម៉េរិក ផងដែរ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ