CamNews

ព័ត៌មានជាតិ 

អុជធូប បណ្ដាលឱ្យឆាបឆេះ កុដិព្រះ គ្រូសូត្រស្ដាំ វត្ដនិរោធរង្ស៊ី

ភ្នំពេញ ៖ កុដិព្រះគ្រូសូត្រស្ដាំ របស់វត្ដ និរោធរង្ស៊ី ត្រូវបានអគ្គិភ័យឆាបឆេះអស់ សម្ភារៈ និងទ្រព្យសម្បត្ដិនៅក្នុងកុដិស្ទើរ ទាំងស្រុង បណ្ដាលមកពីភ្លើងធូប ដែលព្រះ គ្រូសូត្រស្ដាំ ព្រះនាម កែវ សារុន ព្រះជន្ម ៦០ព្រះវង្សាអុជ រួចហើយនិមន្ដចេញពីគុដ បង្កឱ្យមានការភ្ញាក់ផ្អើលជួយអន្ដរាគមន៍ពី សំណាក់ កម្លាំងនគរបាលពន្លត់អគ្គិភ័យរាជ ធានីភ្នំពេញ និងអាជ្ញាធរ សមត្ថកិច្ចមូល ដ្ឋានជាច្រើននាក់ កាលពីវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៤ នេះ ស្ថិតក្នុងវត្ដនិរោធរង្ស៊ី សង្កាត់ និរោធ ខណ្ឌមានជ័យ តាមបណ្ដោយផ្លូវ ជាតិលេខ ១ ។

មន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា មុនពេលកើតហេតុ ព្រះគ្រូសូត្រស្ដាំ កែវ សារុន បានអុជធូបនៅក្នុងកុដិរបស់ព្រះអង្គ រួចហើយនិមន្ដចេញពីកុដិ ស្រាប់តែភ្លើងធូប បានឆេះរីករាលដាល បង្កឱ្យមានផ្សែងហុយ និងអណ្ដាតភ្លើង ធ្វើឱ្យប្រជាពលរដ្ឋដែល មានទីលំនៅក្រោយវត្ដ រត់ទៅប្រាប់ព្រះ សង្ឃ និងប្រជាពលរដ្ឋជួយអន្ដរាគមន៍ គ្រោះអគ្គិភ័យមួយនេះ ។

ក្រោយពីឃើញប្រជាពលរដ្ឋ រត់ទៅ ប្រាប់យ៉ាងដូច្នេះ ព្រះគ្រូសូត្រស្ដាំ និងព្រះ សង្ឃនៅក្នុងវត្ដ បានរត់ទៅមើលកុដិ ហើយ ពេលបើកទ្វារមានផ្សែងហុយ និងអណ្ដាត ភ្លើង ទើបរាយការណ៍ភ្លាមៗទៅកាន់សមត្ថ កិច្ចមូលដ្ឋាន ហើយបន្ដទាក់ទងទៅរថយន្ដ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ មកជួយអន្ដ រាគមន៍ ទើបរលត់ទៅវិញ ។

ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាល ពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានប្រើ រថយន្ដចំនួន ២គ្រឿង ដើម្បីបាញ់ពន្លត់ ព្រមទាំងការជួយអន្ដរាគមន៍ របស់ប្រជា ពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជា ច្រើននាក់ផងដែរ ។ យ៉ាងណាក៏ដោយគេ មិនទាន់ដឹងថា តើទំហំទឹកប្រាក់នៃការខូច ខាតមកពីអគ្គិភ័យខាងលើនេះ អស់ប៉ុន្មាន នៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news