ព្រះសីហនុ ៖ កប៉ាល់ទេសចរអាម៉េរិកាំង ១គ្រឿង បាននាំភ្ញៀវទេសចរចំនួន១,៩៥៩នាក់
សើ្មនឹង២០ សញ្ជាតិចូលមកទេសនាកម្សាន្ត នៅក្រុងព្រះសីហនុ ដោយមិនខ្វល់ពីបញ្ហា
នយោបាយ ក្នុងប្រទេសកម្ពុជា ឡើយ ។
លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វារកំពង់ផែ
ស្វយ័តក្រុងព្រះ សីហនុ បានមានប្រសាសន៍ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ
២០១៣ វេលាម៉ោង ៧ និង៣០ នាទី មានកប៉ាល់ទេសចរសញ្ជាតិអាម៉េរិកឈ្មោះ SUN
PRINCESS ១គ្រឿង បានចូលចតនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ដែលដឹកនាំភ្ញៀវ
ទេសចរ អន្តរជាតិចំនួន ១,៩៥៩នាក់ស្រី១,១៥៦ សើ្មនឹង ២០ សញ្ជាតិ ដែលក្នុងនោះ អ្វី
ដែលចាប់អារម្មណ៍ជាងគេ គឺភ្ញៀវទេសចរសញ្ជាតិអូស្ត្រាលី ដែលមានចំនួន ច្រើនជាង
គេរហូតដល់ទៅ ១,៧៣១នាក់ ស្រី១,០៤៦នាក់ ។ ចំពោះភ្ញៀវទេសចរទាំងនេះ បន្ទាប់
ពីកប៉ាល់ បានចូលចតនៅកំពង់ផែហើយ ក៏បានបន្តដំណើរតាមរយៈរថយន្តក្រុងធំៗ
បន្តដំណើរមកទស្សនាកំសាន្ត ក្នុងក្រុងព្រះសីហនុបន្តទៀត ដោយភ្ញៀវខ្លះទស្សនាតំបន់
ឆ្នេរ ដ៏ស្រស់ស្អាត ដែលមានខ្សាច់សក្បុស ជាមួយនឹងទឹកសមុទ្រខៀវស្រងាត់ គួរឱ្យចង់
ងូត មួយចំនួនទៀតទស្សនាទីក្រុងទេសចរចំណាស់មួយនេះ ដែលបានធ្វើការអភិវឌ្ឍន៍
លើគ្រប់វិស័យ ព្រមទាំងបានទិញវត្ថុអនុស្សាវរីយ៍កំដរដៃផងដែរ ។
លោកវរសេនីយ៍ឯក ស៊ាង ឡេង ក៏បានបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យទេសចរ ក្នុង
ការបើកចំហជើង មេឃដែលជាកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាច
ក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ខណៈដែលកប៉ាល់ទេសចរ
នេះ បានធ្វើដំណើរមកដល់ រូបលោកបានដឹកនាំ ក្រុមការងារតាមរយៈទូកតូចៗ ឡើងទៅ
កប៉ាល់ដែលចតនៅលំហរសមុទ្រ មុនចូលចតនៅកំពង់ផែ បាន ជួយសម្របសម្រួលត្រួត
ពិនិត្យឯកសារ និងវាយត្រា ក្នុងន័យសម្រួលការងារ ឱ្យបានឆាប់រហ័យ ព្រោះភ្ញៀវ ទាំង
នេះចូលមកទស្សនាមានរយៈពេលខ្លី ទម្រាំកប៉ាល់ចូលចតស្រួលបួល ក្រុមការងាររបស់
លោកបាន សម្រេចការងារបានមួយចំនួនធំទៅហើយ ។
លោកប្រធានច្រកទ្វារ ក៏បានបន្ថែមថា កប៉ាល់ទេសចរមួយនេះ នឹងធ្វើដំណើរចាកចេញ
វិញ នៅវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃនេះ ។ គួរបញ្ជាក់ថា កប៉ាល់ទេសចរនេះ
មានបណ្តោយប្រវែង ២៦១,៣១ ម៉ែត្រ ទទឹងប្រវែង ៣២,២៥ម៉ែត្រ ជម្រៅ ៨,១០ម៉ែត្រ
ល្បឿនអាចរត់បាន ៤១,៤៨ គីឡូម៉ែត្រ ក្នុងមួយ ម៉ោង និងមានកម្ពស់ ១៤ជាន់ មាន
ក្រុមនាវិកបម្រើការងារចំនួន ៩០០នាក់ ហើយអាចផ្ទុកមនុស្សបាន ចំណុះ ១,៩៩០នាក់
កប៉ាល់ទេសចរនេះ ទើបតែធ្វើដំណើរមកពីប្រទេសវៀតណាម បន្ទាប់ពីចូលចតនៅ
ខេត្តព្រះសីហនុប្រទេសកម្ពុជា វេលាម៉ោង ១៥និង៣០នៅរសៀលថ្ងៃនេះ នឹងបន្តដំណើរ
ទៅកាន់ព្រះរា ជាណាចក្រថៃបន្តទៀត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល