កំពត ៖ ស្រ្តីកូនមួយម្នាក់ ត្រូវបានឃាតក មិនស្គាល់អត្តសញ្ញាណចាក់សម្លាប់ ក្នុងបន្ទប់បង្គន់ធ្លាយ
ពោះ វៀនមើលទៅគួរឲ្យអាណោចអាធម្ម ។
ហេតុការណ៍ឃាតកម្មនេះ កើតឡើងចន្លោះពីម៉ោង ៥ដល់ម៉ោង ៦ និង២០នាទីល្ងាច ថ្ងៃទី ២៣ ខែ
កញ្ញា ឆ្នាំ ២០១៣ នៅក្នុងផ្ទះវីឡាតឿរបស់ស្រ្តីរងគ្រោះខាងលើ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់
អណ្តូងខ្មែរ ក្រុង- ខេត្តកំពត ។
នគរបាលក្រុងកំពតបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សៀង ចាន់ណាក់ អាយុ ៣០ឆ្នាំ មុខរបរ
លក់ ឥវ៉ាន់ចាប់ហួយនៅផ្ទះ ។ បច្ចុប្បន្នរស់នៅភូមិសង្កាត់កន្លែងកើតហេតុខាងលើ ។
បើតាមកូនប្រុសរបស់ស្រ្តីរងគ្រោះ មានឈ្មោះ ចុង ព្រហស្បតិ៍វិសុទ្ធ អាយុ ១០ឆ្នាំ បានឲ្យដឹងថា ខ្លួន
បាន ចេញពីរៀននៅសាលាចិន មកដល់ផ្ទះវេលាម៉ោង ៦ និង២៥នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ
២០១៣ ពេលមកដល់ផ្ទះឃើញមាត់ទ្វាររបើកតែអត់ឃើញម្តាយខ្លួន ក៏ស្រែករកម្តាយ ប៉ុន្តែ អត់ឃើញ
ម្តាយឆ្លើយក៏ ដើរទៅបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពម្តាយដេកលើថ្លុកឈាម និងធ្លាយពោះវៀន
ខ្លួនភ័យពេកក៏ ស្រែកឲ្យម៉ូតូឌុបជួយលើកសពម្តាយមកដាក់នៅកណ្តាលផ្ទះ ហើយក៏មានការភ្ញាក់
ផ្អើលដល់អ្នកជិតខាង ទើបអ្នកជិតខាង ជូនដំណឹងទៅនគរបាល ។ ក្រោយរយៈពេលនៃហេតុការណ៍
ប្រមាណ ១ម៉ោង គឺកម្លាំង នគរបាលជំនាញបច្ចេកទេស នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំង
នគរបាលមូលដ្ឋាន ចុះមកដល់ ស្រាវជ្រាវធ្វើកោសល្យវិច័យ ធ្វើរហូតដល់វេលាម៉ោង ១០យប់ថ្ងៃ
ដដែលក៏ឃើញថា សពស្រ្តីរងគ្រោះត្រូវ ឃាតកចាក់សម្លាប់ចំនួន ១៤កាំបិត សុះពេញខ្លួន រួមទាំង
បាតដៃផង ។ មុនពេលសម្លាប់ក៏មានការ ប្រតាយប្រតប់គ្នាខ្លាំងណាស់ដែរ ។
បច្ចុប្បន្ននគរបាលជំនាញបច្ចេកទស មិនទាន់ហ៊ានសន្និដ្ឋានយ៉ាងដូចម្តេចនោះទេ ប៉ុន្តែ នគរបាល
ជំនាញ កំពុងសហការគ្នាបើកការស្រាវជ្រាវហើយ ដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាម
ច្បាប់ ។
តាមប្រភពអ្នកជិតខាងបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់មានប្តី មានផ្ទៃពោះបាន ៦ខែ ត្រូវប្តីលែង
រហូតដល់ កូនកើតបានអាយុដល់ ៧ឆ្នាំ ទើបយកប្តីថ្មីទៀត ហើយប្តីនេះយកគ្នាបាន ៣ឆ្នាំហើយ
រស់នៅជាមួយគ្នាម្តង ម្កាលទេ ពីព្រោះប្តីក្រោយនេះរស់នៅស្រុកឈូកឯណោះ ហើយជារបៀបប្តី
ហេងស៊យ ប៉ុន្តែ ក្នុងករណីឃាតកម្មនេះ ក្រោយពីបានទទួលដំណឹងថា ប្រពន្ធស្លាប់ហើយនោះ ប្តី
ក៏រហ័សរូតរះមកមើលប្រពន្ធជាបន្ទាន់ ដែរ។ សពត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ប្រគល់ឲ្យប្តី
ក្រោយធ្វើបុណ្យទៅតាមប្រពៃណី ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល