CamNews

ព័ត៌មានជាតិ 

គយចល័ត ចាប់ម៉ូតូគេចពន្ធ CBR ចំនួន១០គ្រឿង នាំចូលពី ប្រទេសថៃ

កោះកុង ៖ គយចល័ត និងរដ្ឋាករ ដែលឈរជើងនៅ ស្រុកមណ្ឌលសីមា ខេត្ដកោះកុង បាន
ប្រើកណ្ដាប់ដៃដែក ចាប់បានម៉ូតូម៉ាក CBR ចំនួន ១០គ្រឿង ដែលឈ្មួញនាំចូល ពីប្រទេសថៃ
ហើយត្រូវបានគេដោះបំបែក រួចដោះដាក់ចូល ក្នុងកេះរុំផ្លាសស្ទិច។ ម៉ូតូទាំងនេះ ត្រូវក្រុមឈ្មួញ
នាំចូលពីប្រទេសថៃ មកទីរួមខេត្ដកោះកុង ដើម្បីបន្តដឹកចេញទៅ រាជធានីភ្នំពេញ ។

ប្រតិបត្ដិការរបស់គយចល័ត និងរដ្ឋាករស្ទាក់ចាប់ម៉ូតូ គេចពន្ធនេះ បានធ្វើឡើងនៅ កាលពី
វេលាម៉ោង១០យប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុច ភូមិបឹងឃុនឆាង ស្រុកមណ្ឌល
សីមា ។ ម៉ូតូទាំងនេះ ត្រូវសមត្ថកិច្ច គយចាប់បាន ខណៈដែលក្រុមឈ្មួញ ដឹកតាមទូក រួចកំពុង
លើកដាក់ លើគោក ហើយត្រូវបានសមត្ថកិច្ច តាមប្រមាញ់ ទៅដល់  ធ្វើឱ្យកម្មករទូក និងម្ចាស់
ម៉ូតូបើកទូក រត់គេចខ្លួនអស់ ចោលកេះដាក់ ចោលម៉ូតូ ចំនួន១០គ្រឿង នៅមាត់ច្រាំង។

បន្ទាប់មក ត្រូវបានគយចល័តជើងទឹក យកមករក្សាទុកនៅ ក្នុងស្នាក់ការគយ និងរដ្ឋាករ
ប៉ាក់ខ្លង។ លោក ជឿន សាវ៉ុន ប្រធានក្រុមគយចល័ត និងដ្ឋោករជើងទឹក ប្រចាំខេត្ដកោះកុង
បាន បញ្ជាក់ថា បន្ទាបពីប្រមុខ រាជរដ្ឋាភិបាល បានដាក់ផែនការ ប្រមូលពន្ធឱ្យ បានមួយរយ
ភាគរយ ទៅលើមុខទំនិញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានផ្សព្វ ផ្សាយនិងដាក់
ផែនការ យ៉ាងតឹងរឹង តាមគ្រប់មាត់ច្រក ទាំងជើងទឹក ទាំងជើងគោក ដើម្បីអនុវត្ដន៍ ផែនការ
ប្រមូលពន្ធ ឱ្យបាន មួយរយភាគរយ ។

លោកបន្តទៀតថា ហេតុនេះហើយ កម្លាំងសមត្ថកិច្ច របស់លោក និងខិតខំទាំងយប់ ទាំងថ្ងៃ
ក្នុងការស្រាវជ្រាវ រាល់បទល្មើស គេចពន្ធ ទាំងនេះជាពិសេស ម៉ូតូទាំងនេះតែម្តង ។

លោកបានបន្ដថា ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ កម្លាំងរបស់លោក បាន
ស្ទាក់ចាប់ម៉ូតូ ដែលគេចពន្ធ នាំចូលពីប្រទេសថៃ ចំនួន៩គ្រឿង មានម៉ូតូស្កុបពី និង CBR
ហើយនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ ចាប់បាន១០គ្រឿងទៀត ចំនួនសរុប ១៩គ្រឿង
ដែលគិតចំនួន ទាំង២លើក សរុបទឹកប្រាក់អាចរក ចំណូលពន្ធជិត ១០០លានរៀលជូនរដ្ឋ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News