CamNews

ព័ត៌មានជាតិ 

មន្រ្តីអង្គការ Helo Trus ២នាក់ជាន់មីនស្លាប់ ដាច់ក្បាល និងខ្ទេចខ្លួនប្រាណ

បាត់ដំបង៖ មន្រ្តីអង្គការ Helo Trus ដែលបម្រើការងារ នៅអង្គការបោសសំអាតមីន ២នាក់ បានស្លាប់យ៉ាងអ ណោចអធ័ម ដោយម្នាក់ខ្ទេចក្បាល និងម្នាក់ទៀត រយៈខ្លួនប្រាណខ្ទេចខ្ទី ខណៈបើកម៉ាស៊ីនកាត់ស្មៅត្រូវមីននៅភូមិ សំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលឃុំសំឡូត បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង  ប្រមាណជា១០ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចកើតហេតុខាងលើ។

បុរសរងគ្រោះទាំងពីរនាក់មានឈ្មោះ ភិន នូត រស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងម្នាក់ទៀត  ឈ្មោះ ឈុំ ឆាយ រស់នៅភូមិអូរអំបិល អូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ប្រភពពីមន្ត្រីនគរបាលមូលលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុបុរសទាំងពីរ បានយកម៉ាស៊ីនទៅកាត់ស្មៅនៅ ទីតាំងខាងលើនេះ ស្រាប់តែដំណើរការកាត់ស្មៅបានបន្តិច ក៏បានជាន់មីនផ្ទុះតែម្តង ដោយបង្កឲ្យបុរសម្នាក់ឡើង ខ្ទេចក្បាល និងម្នាក់ទៀតខ្ទេចខ្លួនដោយរយៈសាច់ទាំងដុំៗ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

Tags: national news