CamNews

ព័ត៌មានជាតិ 

កាច់កម៉ូតូបាន ហើយជិះរត់ ទៅបុកចិញ្ចើមថ្នល់ ត្រូវ សមត្ងកិច្ច ក្របួចជាប់ម្នាក់

ភ្នំពេញ : សមត្ថកិច្ចនគរបាលខណ្ឌចំការមន ដេញចាប់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោម
បក្ខពួក ២នាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូ ហើយ ជិះម៉ូតូរត់គេចខ្លួន ក្នុងល្បឿនយ៉ាងលឿន
បណ្តាលឲ្យជ្រុលមកបុកខឿនផ្លូវ នៅ កំណាត់ផ្លូវលេខ៣៦០ ស្ថិត ក្នុងសង្កាត់ទួលស្វាយព្រៃ
ទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើ
សកម្មភាពកាច់កម៉ូតូរបស់បុរសចំណាស់ម្នាក់ តែមិន បានសម្រេច ដោយសារត្រូវម្ចាស់គេទាន់
ក៏បានជិះម៉ូតូដេញតាម ហើយស្រែកថាចោរៗ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និង
បងប្អូន ប្រជាពលរដ្ឋ នាំគ្នាដេញព័ទ្ធចាប់ ជនសង្ស័យ ដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាកហុងដា
សេ១២៥ ពណ៌ខ្មៅ សេរី២០០៩ ពាក់ស្លាកលេខ កណ្តាល 1I-1951 ក្នុងបំណងរត់គេចខ្លួន តែជា
អកុសល ខណៈជិះតាម បណ្តោយផ្លូវ៣៦០ ចំណុចកើតហេតុខាងលើ ដោយសារជនសង្ស័យ
ភ័យស្លន់ស្លោរខ្លាំងពេក បានជិះម៉ូតូយ៉ាងលឿន ទៅបុកខឿនផ្លូវ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន
បានតែម្តង។

បើតាមបុរសឈ្មោះ អ៊ុក ផាន អាយុជិត៥០ បានឲ្យដឹងថា នៅមុនពេល កើតហេតុ រូបគាត់បាន
ចូល ហូបបង្អែមនៅម្តុំក្លឹបសូល ដោយទុកដាក់ម៉ូតូ នៅខាងក្រោយខ្នង ហើយកំពុងអង្គុយហូប
បង្អែមស្រាប់តែមានឮសម្លេង បញ្ឆេះម៉ូតូជិះចេញ ភ្លាមៗនោះ គាត់បានក្រឡេកក្រោយ ឃើញ
ជនសង្ស័យ បានជិះម៉ូតូ គាត់ចេញទៅ ទើបគាត់ ស្រែកផ្អើលឆោឡោឡើង ព្រមទាំងបានជិះម៉ូតូ
អ្នកក្បែរ នោះដេញតាមរហូត មកដល់ចំណុចកើតហេតុ ខាងលើ ទើបសមត្ថកិច្ច ឃាត់ខ្លួនបាន។

នគរបាលមូល ដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ គង់ណា
រិទ្ធ អាយុ ១៧ឆ្នាំមានមុខរបរកម្មករ កាត់ដេរ នៅស្ទឹងមានជ័យ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល ទួលស្វាយព្រៃទី១ បញ្ជូនទៅអធិការដ្ឋាននគរ
បាលខណ្ឌចំការមន កសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ