CamNews

ព័ត៌មានជាតិ 

ជនជាតិ បរទេសម្នាក់ របួសធ្លាយក្បាល ខណៈជិះម៉ូតូ សង់កូរ៉េ បុកម៉ូតូអ៊ែប្លែក នៅមុខ វត្តទួលទំពូង

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសាររូបគេ បានជិះម៉ូតូសង់កូរ៉េ
ឆ្លងផ្លូវ ម៉ៅសេទុង ហើយត្រូវម៉ូតូអ៊ែប្លែក បើកបុកយ៉ាងពេញទំហឹង កាលពី វេលាម៉ោង ២១
និង៣០នាទីយប់ ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិតនៅមុខវត្តទួលទំពូងផ្លូវលេខ ១១៣
កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ។

នគរបាលចរាចរណ៍ ដែលចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍
ខាងលើនេះ គេសង្កេតឃើញ ជនជាតិបរទេសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ
ពណ៌ក្រហម ធ្វើដំណើរតាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅ ពីលិចទៅកើត ដោយបាន
ជិះយ៉ាងលឿន ឆ្លងកាត់ផ្លូវម៉ៅសេទុង ក៏ស្រាប់តែមានម៉ូតូ អ៊ែប្លែក មួយគ្រឿងទៀត ពណ៌ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1L-7235 ដែលកំពុងជិះបញ្ច្រាសទិសគ្នានោះ បានជ្រុលបុកគ្នា ចំពី
មុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស ជនជាតិបរទេស ត្រូវដួលបោកក្បាល នឹងថ្នល់រងរបួស
ធ្ងន់ដឹកបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវនូវការខូចខាត
ទាំងសងខាង ។

បន្ទាប់ពីកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ សហការ ជាមួយ នគរបាល
មូលដ្ឋាន ចុះវាស់វែងអូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំ
ពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ពីអត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយទេ ដោយសារ
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យ ចំណែក
អ្នកជិះម៉ូតូបង្ក កំពុងស្ថិតនៅក្រោមការសួរនាំ របស់សមត្ថកិច្ច៕  

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ