CamNews

ព័ត៌មានជាតិ 

ឡោមព័ទ្ធ និងចាប់ខ្លួន ជនជាតិចិន ៧នាក់ សង្ស័យ ចាប់ជំរិត តាមប្រព័ន្ធ អ៊ិនធឺណែត

ភ្នំពេញៈ កម្លាំងនគរបាល នាយកដ្ឋានសន្ដិសុខ ផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដឹកនាំដោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បាន ចំណាយពេលជាង ២ម៉ោង ចាប់តាំងពីម៉ោង១ រហូតដល់ម៉ោង៣ជាង រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤នេះ បានទៅឡោមព័ទ្ធ និងឆែកឆេរផ្ទះជួល មួយកន្លែង ស្ថិតនៅតាមផ្លូវលេខ ២៧១ ក្បែរស្ថានីយប្រេងសាំង តេលា ក្រុម៧ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសង្ស័យ ជាប់ពាក់ព័ន្ធនឹងសកម្មភាព ចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត។

មន្ដ្រីនគរបាលសន្ដិសុុខផ្ទៃក្នុង បាននិយាយថា ក្រោយបើកប្រតិបត្ដិការ ដែលដឹកនាំបញ្ជាកម្លាំង ពីសំណាក់លោកឧត្ដមសេនីយ៍ សៅ ប៊ុនធឿន អនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ប្រុស ៤ ស្រី ៣ ហើយក្នុងចំណោមស្រី ៣នាក់ មាន ស្ដ្រីជនជាតិវៀតណាមម្នាក់ ជាសង្សាររបស់បុរសចិន។ ក្រោយពីការឃាត់ខ្លួនមនុស្ស កម្លាំងសមត្ថកិច្ច ក៏បានដកហូតនូវសម្ភារ និងវត្ថុតាង ជាច្រើនផងដែរ ។

យ៉ាងណាក៏ដោយ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដ ប្រតិបត្ដិការរបស់ខ្លួន នៅទីតាំងខាងលើ ។ បើតាមសមត្ថកិច្ច ប្រតិបត្ដិការតាមបង្ក្រាបក្រុមចាប់ជំរិត តាមប្រព័ន្ធអ៊ីនធឺណែតនេះ នឹងត្រូវធ្វើឡើងនៅ តាមខណ្ឌផ្សេងទៀត ដូចជាខណ្ឌទួលគោក ខណ្ឌ៧មករា ជាដើម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news