CamNews

ព័ត៌មានជាតិ 

សន្ដិសុខក្រុមហ៊ុន​ អឹមភើរៀ ដេកស្លាប់ ក្នុងទូអេធីអឹម ធនាគារមេយប៊ែង

ភ្នំពេញ ៖ មានការភ្ញាក់ ផ្អើលមួយ នៅ ព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នេះ បន្ទាប់ពី
គេបាន ប្រទះឃើញ សពសន្ដិសុខ ម្នាក់ដេកស្លាប់ នៅក្នុងទូអេធីអឹម របស់ធនា គារមេយប៊ែង
ដែលមានទីតាំងស្ថិតនៅអគារ លេខ៣២០និង៣២៥ តាមបណ្ដោយផ្លូវលេខ ២៧៤ ក្នុងសង្កាត់
វាលវង់ ខណ្ឌ៧មករា ដែល ការស្លាប់របស់សន្ដិសុខឯកជនខាងលើនេះ ត្រូវបានសមត្ថកិច្ចអះ
អាងថា បណ្ដាលមកពី ខ្យល់គ ឬគាំងបេះដូង មិនមែនជាអំពើឃាត កម្មនោះឡើយ ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ព្រឹក
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ គេប្រទះឃើញសពសន្ដិសុខម្នាក់ ឈ្មោះសា ខន អាយុ២៩ឆ្នាំ ជា
សន្ដិសុខរបស់ក្រុមហ៊ុន អឹមភើរៀ ស្នាក់នៅផ្ទះលេខ២E2 ផ្លូវលេខ ១៣០ សង្កាត់ចតុមុខ ខណ្ឌ
ដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យក្រោយ ពីការសាកសួរ សន្ដិសុខផ្សេងទៀតដែលជា មិត្ដភក្ដិ
របស់ជនរងគ្រោះនោះថា មុនពេល កើតហេតុ ពោលនៅ វេលាម៉ោង ប្រមាណ ១២និង៣០នាទី
យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ជនរង គ្រោះមិនស្រួលខ្លួន បានឱ្យ
មិត្ដភក្ដិដែលជា សន្ដិសុខដូចគ្នា លាបប្រេងកូឡាឱ្យ ។ រួចហើយជនរងគ្រោះ បានសុំចូលទៅ
សម្រាក ក្នុងបន្ទប់ម៉ាស៊ីនអេធីអឹមដកប្រាក់របស់ធនា គារមេយប៊ែង ស្ថិតនៅចំណុចកើតហេតុ
ខាងលើ លុះព្រឹកឡើងបង្កឱ្យមានការភ្ញាក់ផ្អើល នៅពេលដែលគេប្រទះឃើញជនរងគ្រោះ
បានស្លាប់បាត់ទៅហើយនោះ  ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ ដឹងថា បន្ទាប់ពីប្រទះឃើញសពជនរងគ្រោះ កម្លាំង
នគរបាលខណ្ឌ៧មករា និងកម្លាំងនគរ បាលជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ  ដើម្បី
ធ្វើកោសល្យវិច័យ ទៅលើសពជនរងគ្រោះ រួមទាំងការសាកសួរសាក្សីបង្ហាញថា ជនរងគ្រោះ
ស្លាប់ដោយសារខ្យល់គ ឬអាចបណ្ដាលមកពីគាំងបេះដូង ពោលមិនមែនជា អំពើឃាតកម្មណា
មួយកើតឡើងនោះឡើយ។ ក្រោយធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះរួចហើយ កម្លាំង
សមត្ថកិច្ចបានប្រគល់ សពទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ